កែសម្ជស្សជាង ៧០ ដង លើកនេះ Human Ken Doll បង្អួតរូបរាងជាស្រី បណ្ដើរសង្សារយ៉ាងផ្អែមល្ហែម
អតីតតារាទូរទស្សន៍ Human Ken Doll ដែលប្ដូរឈ្មោះទៅជា Jessica បានដើរបង្អួតរូបរាងជាស្រីរបស់នាង នៅតាមដងផ្លូវជាមួយមិត្តប្រុស យ៉ាងផ្អែមល្ហែមបំផុត ។
ការបង្ហាញខ្លួនតាមទីសាធារណៈលើកនេះ Jessica ស្ថិតក្នុងឈុតរ៉ូបរឹបពណ៌ស ខណៈមិត្តប្រុសរបស់នាង Giacomo Urtis ដែលជាពេទ្យវះកាត់កែសម្ផស្សនោះ ស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញ អាវក្រៅពណ៌ខ្មៅ និងខោខោវប៊យ ។ ភ្លាមៗនៅតាមផ្លូវ ពួកគេក៏បានឈប់ថើបគ្នាបង្ហាញក្ដីស្រឡាញ់ ដោយគ្មានខ្វល់ពីភ្នែកមហាជននៅតាមដងផ្លូវនោះឡើយ ។
នាង Jessica ដែលដំបូងឡើយត្រូវបានគ្រប់គ្នាស្គាល់ឈ្មោះថាជា Human Ken Doll Rodrigo Alves បានចំណាយប្រាក់ជាង ៧៧ ម៉ឺនដុល្លារលើការវះកាត់ចំនួន ៧២ ដង ដើម្បីផ្លាស់ប្ដូររូបរាងរបស់នាង ។ ថ្មីៗនេះ នាងបានឆ្លងកាត់ការវះកាត់ផ្លាស់ប្ដូរមុខមាត់ទៅជាមនុស្សស្រី ការវះពង្រីកដើមទ្រូង និងចាក់បំពេញត្រគាកឲ្យទាក់ទាញដូចមនុស្សស្រីពិតៗ ៕
ប្រភព៖ The Sun