នៅតែស្អាត! តួអង្គក្នុងរឿង ឆ្កែ ១០១ តុបតែងខ្លួនជាយាយ Cruella សារជាថ្មីក្នុងវ័យ ៧៣ឆ្នាំ
បើរំឮកទៅខ្សែភាពយន្តកុមាររឿង «ឆ្កែ ១០១» ដែលផលិតកាលពីឆ្នាំ ១៩៩៦ នោះ មិនថាតែក្មេង ចាស់ ប្រុសស្រីនោះទេ ប្រាកដជាធ្លាប់បានទស្សនាជាក់ជាមិនខាន។ លើសពីនោះ គឺការចងចាំនៅតួអង្គចិត្តអាក្រក់គឺ Cruella De Vil ដែលសម្តែងដោយលោកស្រី Glenn Close តែម្តង។ មកដល់ពេលនេះ តួ Cruella De Vil មានអាយុ ៧៣ ឆ្នាំហើយ ប៉ុន្តែខ្សែភាពយន្តរឿង «ឆ្កែ ១០១» ក៏នៅតែបន្តទទួលបានការគាំទ្រ និង ទស្សនាដដែល។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នេះ តួអង្គចិត្តអាក្រក់រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ខ្លួន ក្នុងការតុបតែងជាតួអង្គក្នុងខ្សែភាពយន្តខាងលើនេះ ហើយទោះជាការតុបតែងមិនសូវដូចទៅនឹងតួអង្គ Cruella ក្នុងសាច់រឿងក៏ពិតមែន ប៉ុន្តែលោកស្រីមានការចាប់អារម្មណ៌ និង ពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ។
អ្វីដែលគួរឲ្យចាប់អារម្មណ៌ រូបភាពជាច្រើនសន្លឹកនោះ លោកស្រី Close ក៏បានធ្វើឲ្យអ្នកលេងបណ្តាញ IG អស់សំណើចដូចគ្នាដែរ ក៏ព្រោះតែលោកស្រីបានច្នៃការកាន់បារីក្នុងសាច់រឿង មកជំនួសជាការកាន់ចង្កិះទៅវិញក៕