មិនធម្មតាទេ! ប្រឡូកសិល្បៈ ១១ ឆ្នាំ Lee Minho មានទ្រព្យសម្បត្តិសរុបដល់ទៅ…
កំពូលតារាសម្ដែងប្រុសកូរ៉េដ៏ល្បី Lee Minho នៅតែបន្តទទួលបានអ្នកគាំទ្រពីសមត្ថភាព ទេពកោសល្យក្នុងវិស័យសិល្បៈរបស់លោក។ ជាងនេះទៅទៀតនោះ គឺការវាយលុកបេះដូងនារីៗឱ្យជ្រួលច្របល់នឹងរូបរាងដ៏សង្ហារបស់លោកទៀតផង។
ក្នុងនោះ គេបានដឹងថា Lee Minho គឺជាកំពូលតារាសម្តែងប្រុសរបស់ប្រទេសកូរ៉េខាងត្បូង ដែលឈរនៅលំដាប់កំពូលនៃតារាង។ តារាប្រុសរូបសង្ហារូបនេះ អាចរកប្រាក់ចំណូលបានដល់ទៅ ៦២ ០០០ដុល្លារ រាល់ការសម្ដែងរឿងក្នុងមួយភាគ។
បច្ចុប្បន្ន យោងតាមការចុះផ្សាយពីសារព័ត៌មាន tecake បានឲ្យដឹងថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់តារាសម្តែងប្រុសសង្ហារូបនេះ គឹមានដល់ទៅ ១០ លានដុល្លារសហរដ្ឋអាមេរិច៕
ប្រភព៖ tecake