អ្នកចាត់ការភេទទី ៣ របស់ Aum ត្រូវគេរិះគន់យ៉ាងចាស់ដៃ រឿងរូបរាងដូចក្របី
ថ្មីៗនេះ កំពូលតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ នាង Aum Patchrapa បានបណ្ដើរសង្សារសេដ្ឋីសំណព្វចិត្តទៅចាយជីវិតយ៉ាងហាយសូរនៅសមុទ្រ ដែលក្នុងនោះ គេក៏ឃើញអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាងឈ្មោះថា A Suppachai ព្រមទាំងមិត្តភក្ដិជិតស្និទ្ធប៉ុន្មាននាក់ទៀតទៅជាមួយផងដែរ ។
ក្នុងដំណើរកម្សាន្តដ៏ហាយសូរនោះ Aum និង មិត្តភក្ដិបានស្លៀកប៊ីគីនី សម្ញែងរូបរាងយ៉ាងសិចស៊ីទាក់ទាញបំផុតបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ។ រឿងដែលគួរឱ្យចាប់អារម្មណ៍ អ្នកចាត់ការភេទទី ៣ ផ្ទាល់ខ្លួនរបស់នាង ក៏បានស្លៀកប៊ីគីនី បង្អួតរាងមិនចាញ់មិត្តភក្ដិផ្សេងៗទៀតដែរ ។
Aum បានបង្ហោះវីដេអូអ្នកចាត់ការភេទទី ៣ A Suppachai រូបនោះនៅលើគណនី IG ផ្ទាល់ខ្លួន ដែលលោកបានស្លៀកឈុតប៊ីគីនីពណ៌ខ្មៅ កំពុងតោងឡើងឈរលើថ្មដើម្បីថតរូប ប៉ុន្ដែបែរជាមានអ្នកគាំទ្រ Aum ចូលទៅខំមិនរិះគន់ក្នុងន័យមិនចូលចិត្ត ដោយរូបរាងរបស់ A Suppachai មើលទៅមិនស្រស់ស្អាត អាក្រក់មើល ហើយនេះក៏មិនមែនជារឿងកំប្លែងដែរ ។ ទន្ទឹមនឹងនោះ អ្នកចាត់ការខាងលើ ក៏បានឆ្លើយតបទៅអ្នកគាំទ្រវិញ ប៉ុន្តែក្នុងន័យអរគុណ ព្រមទទួលយកមតិរិះគន់នោះ ៕