ភិន សុដាលីស រៀបចំពិធីខួបកំណើតកូនស្រីគម្រប់អាយុ ៤ ឆ្នាំ ពោរពេញដោយស្នាមញញឹម
ក្នុងនាមជាម្តាយផង និង ជាឪពុកផង ភិន សុដាលីស តែងចំណាយពេលវេលាជាមួយកូនស្រីជាទីស្រឡាញ់ បើទោះជានាងមានការងាររវល់បែបណាក៏ដោយ។ សម្រាប់ឆ្នាំនេះ ភិន សុដាលីស បានរៀបចំខួបកំណើត ឱ្យកូនស្រីគម្រប់អាយុ ៤ ឆ្នាំ ពោរពេញទៅដោយសេចក្តីសុខតែម្តង។
គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំ តារាសម្តែង ភិន សុដាលីស តែងរៀបចំពិធីខួបឱ្យកូនស្រីមិនដែលខកខានឡើយ។ ឆ្នាំនេះនាងរៀបចំបែបសាមញ្ញៗ ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ និង មិត្តភក្តិស្និទ្ធស្នាល តែប៉ុណ្ណោះ តែយ៉ាងណាមើលទៅពិធីខួបកំណើតរបស់នាងតូច ខេធើរីណា ពោរពេញទៅដោយ ភាពកក់ក្តៅ និង មានការរៀបចំតុបតែងលំអរយ៉ាងស្រស់ស្អាតទៀតផង។
ជាមួយនឹងពាក្យជូនពរពីសំណាក់មហាជន និង មិត្តភក្ដិជាច្រើន ទៅកាន់នាងតូច ខេធើរីណា ក៏មានលេចឮពាក្យសរសើរដល់ ភិន សុដាលីស ដែលបានបំពេញតួនាទីជាម្តាយផង និង ជាឪពុកផង បានយ៉ាងល្អរយៈពេលជាច្រើនឆ្នាំផងដែរ។
គិតមកដល់ឆ្នាំ ២០២០ នេះ កូនស្រីរបស់ ភិន សុដាលីស មានវ័យ ៤ ឆ្នាំ និង មានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់។ អ្វីដែលចាប់ អារម្មណ៍ បើទោះបីលោក ប៉ែន ចំរ៉ុង ជាឪពុកបានរៀបការ និង បានទទួលចំណងដៃកូនស្រីមួយទៀតក៏ពិតមែន ប៉ុន្ដែមកទល់ពេលនេះ ភិន សុដាលីស នៅតែមិនទាន់សម្រេចចិត្តជ្រើសរើសនរណាម្នាក់ចូលមកក្នុងជីវិតនាងឡើយ៕
រូបថត ៖ ហ្វេសប៊ុក