សង្ស័យតួស្រីរឿង «ម៉ូតូឌុបបះសក់» បែកពីសង្សារស្រឡាញ់គ្នា ១១ឆ្នាំ ក្រោយមានភ័ស្តុតាងបញ្ជាក់ច្បាស់ៗ
តួឯកស្រីក្នុងរឿង «ម៉ូតូឌុបបះសក់» គឺតារាសម្ដែងវ័យ ២៦ ឆ្នាំ Fon Sananthachat និង មិត្តប្រុសហាយសូររបស់នាងមានឈ្មោះថា Gy Sereethoranakul បានស្រឡាញ់ទាក់ទងគ្នារយៈពេលជាង ១១ ឆ្នាំមកហើយ ដោយកន្លងមកពួកគេទាំងពីរតែងតែបង្ហាញពីក្ដីស្នេហ៍ដ៏ផ្អែមល្ហែមរ៉ូមែនទិក បង្ហោះលើគណនី IG ជារឿយៗ ។
ដោយឡែក មួយរយៈចុងក្រោយនេះ Fon និង គូស្នេហ៍ ហាក់ស្ងប់ស្ងាត់ មិនសូវបង្ហោះរូបថតគូៗ ឬណាត់គ្នាទៅក្រៅញឹកញាប់ដូចកាលពីមុនទៀតទេ ដោយអ្នកគាំទ្រយល់ថាពួកគេទាំងពីរង៉ក់ងរនឹងគ្នាធម្មតាៗដូចគូសង្សារដទៃ ប៉ុន្ដែផ្ទុយស្រឡះ Fon បាន unfollow អ៊ីនស្រ្តាក្រាមរបស់សង្សារ ហើយរឿងដែលភ្ញាក់ផ្អើលជាងនេះ នាងក៏បានលុបរូបថតគូចាស់ៗចេញពីក្នុងគណនីអ៊ីនស្រ្តាក្រាមចោលគ្មានសល់ ។
បើងាកទៅមើលគណនី IG របស់គូស្នេហ៍តារាស្រីរូបនេះវិញ ថ្មីៗនេះ លោកបានទៅដើរលេងយ៉ាងរីករាយជាមួយមិត្តភក្ដិ ប៉ុន្ដែគេមិនបានឃើញវត្តមាន Fon ចូលរួមជាមួយឡើយ ។ លើសពីនេះ រូបថតដែលពួកគេថតគូជាមួយគ្នា គឺតាំងពីរដើមខែកញ្ញាមកម្ល៉េះ ។
បន្ទាប់ពីរកឃើញភ័ស្តុតាងច្បាស់ៗទាំងអស់នេះ ធ្វើឱ្យមហាជនមិនសង្ស័យមិនបានថា Fon និង មិត្តប្រុស អាចនឹងចែកផ្លូវគ្នាហើយ គ្រាន់តែអ្នកគាំទ្រនៅសោកស្ដាយចំពោះទំនាក់ទំនងពួកគេទាំងពីរ ខំប្រឹងតស៊ូស្រឡាញ់គ្នាដល់ទៅជាង ១១ ឆ្នាំមិនគួរណាបែកគ្នាផុយស្រួយដូច្នេះ ៕