ក្រោយកាត់សក់ផ្ដាច់និស្ស័យស្នេហ៍ Ton ហាក់មានទឹកមុខស្រស់បស់ ញញឹមញញែមឡើងវិញ
មនុស្សធ្លាប់ស្រឡាញ់គ្នា ទៅណាមកណាជាមួយគ្នា យកចិត្តទុកដាក់មើលថែគ្នាអស់ពីបេះដូង ក្រោយបែកគ្នា ភ្លាមៗក៏មិនអាចកាត់ចិត្តបានទាំងស្រុងដែរ តួយ៉ាងដូចស្នេហាវីជេ Ton និង អតីតសង្សារគឺតារាស្រីថៃនាង Taew Natapohn ភ្លាមៗ លោកក៏មិនអាចកាត់ចិត្តបានដែរ ព្រោះចាប់តាំងពីបែកគ្នាមក នៅលើគណនី IG របស់ Ton បង្ហោះតែរូបថតហាក់នៅតែសោកសៅៗ មិនសូវមានស្នាមញញឹមនោះទេ ។
កាលពីប៉ុន្មានថ្ងៃមុន Ton បានកាត់សក់របស់លោក ហើយថែមទាំងសរសេរ Caption ហាក់ដូចជានៅនឹកសង្សារចាស់នៅឡើយថា «ខ្ញុំកាត់សក់របស់ខ្ញុំ ព្រោះអ្នកមិនមើលថែបេះដូងរបស់ខ្ញុំ» ។ ដោយឡែកថ្មីៗនេះ Ton បានទៅលំហែកាយនៅសមុទ្រ និង បានបង្ហោះពាក្យសម្ដីមួយឃ្លាគួរឱ្យចាប់អារម្មណ៍នៅលើគណនី IG ផ្ទាល់ខ្លួនថា «ញ៉ាំអាហារដែលត្រឹមត្រូវ វានឹងធ្វើឱ្យបេះដូងរបស់អ្នករឹងមាំឡើង» ។
Ton បានបង្ហោះរូបថតថ្មីមួយសន្លឹកទៀតនៅក្នុងដំណើរកម្សាន្តនោះដដែល ប៉ុន្ដែអ្វីដែលធ្វើឱ្យអ្នកគាំទ្រលោកត្រេកអរបំផុតនោះគឺ Ton ហាក់មានស្នាមញញឹមស្រស់បស់ឡើង ទឹកមុខក៏មើលទៅល្អប្រសើរច្រើនជាងមុន ៕