ទើបអាយុបាន ៤ ថ្ងៃ កូនស្រី សួស វីសា មុខកាត់ដូចម៉ាក់ៗខ្លាំងណាស់
បើគិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ នេះ រយៈពេល ៤ ថ្ងៃហើយ ដែលកូនស្រីដំបូងរបស់តារាចម្រៀង សួស វីហ្សា និង លោក Tommy បានសម្រាលកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ កូនស្រីទើបសម្រាលរបស់តារាទាំង ២ រូបនេះវិញ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រមិនធម្មតានោះទេ ទៅលើមុខមាត់ឃ្យូដៗ សាច់ឈាមថ្លោសទ្រលុកទ្រលន់ កែវភ្នែកមូលក្រឡង់ៗ ហើយជាពិសេស សួស វីសា និង ស្វាមី បានដាក់ឈ្មោះកូនស្រីយ៉ាងពីរោះថា ថង សាម៉ូលីណា ហៅ Jenny។ បន្ថែមពីលើនោះ អូនតូច Jenny ទើបតែមានអាយុបាន ៤ ថ្ងៃ ប៉ុណ្ណោះ តែមុខមាត់វិញគឺសឹងតែដូចអ្នកម៉ាក់ទាំងស្រុងហើយ។
សូមទស្សនារូបភាពកូនស្រី សួស វីសា ថាមុខដូចអ្នកនាងយ៉ាងណា៖