មិនទាន់រៀបការតែ សុខ សោម៉ាវត្តី ស្រមៃចង់បានកូនប្រុសមួយបន្ថែមទៀត!
បើទោះមិនទាន់រៀបការក៏ពិតមែន តែចំណងស្នេហ៍របស់ពិធីការិនី សុខ សោម៉ាវត្តី និង កំលោះសង្ហា លី វ៉ាហេទ កាន់តែស៊ីជម្រៅរហូតថ្មីៗនេះ សុខ សុម៉ាវត្តី បានព្រលយថាបើបានកូនប្រុសមួយទៀតពិតជាល្អ ។
ថ្វីដ្បិតរវល់ជាមួយនឹងការងារសិល្បៈក៏ពិតមែនតែ សុខ សោម៉ាវត្តី តែងចំណាយពេល និង បំពេញតួនាទីជាម្តាយដ៏ល្អសម្រាប់កូនស្រីជាទីស្រឡាញ់របស់នាង។
យ៉ាងណាមិញ ថ្មីៗនេះពិធីការិនីរូបនេះបានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក ជាមួយកូនស្រីជាទីស្រឡាញ់់ ដោយបង្ហោះសារថា «ភ្លេចខ្លួនកូនចង់ប៉ុនម៉ែហើយ បានមួយហ្នឹងជាបេះដូងថ្លើមប្រម៉ាត់ តែបើបានប្រុសមួយទៀតមិនដឹងល្អម៉េចទេ»។ ការលើកឡើងបែបនេះរបស់ សុខ សោម៉ាវត្តី ក៏ត្រូវបានមិត្តភក្តិ អ្នកគាំទ្រជាច្រើន ជូនពរឱ្យសមតាមបំណងគ្រប់ៗគ្នាតែក្នុងនោះ សុខ សោម៉ាវត្តី បែរជាតបវិញថា មិនបានសម្រេចទៅវិញ។
បើតាមគម្រោង សុខ សោម៉ាវត្តី មានបំណងនឹងចូលរោងការជាមួយ លី វ៉ាហេទ នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ តែយ៉ាងណាពេលនេះនាងបានហៅ លី វ៉ាហេទ ថាជាប្តីៗយ៉ាងពេញមាត់ ហាក់បីដូចជាគ្រួសារតែមួយទៅហើយ។ មានការបង្ហើបថា លី វ៉ាហេទ មិនត្រឹមតែផ្តល់ក្តីស្រឡាញ់ឱ្យ សុខ សោម៉ាវត្តី នោះទេ សូម្បីតែកូនស្រីបង្កើតរបស់នាង ចាស្មីន ក៏លោកផ្តល់ក្តីស្រឡាញ់ ដូចជាកូនបង្កើតផងដែរ៕
រូបថត ៖ហ្វេសប៊ុក