Love Riya រៀបចំខ្លួនយ៉ាងខ្ញង់ ត្រៀមសម្រាប់ពិធីខួបកំណើតកូនស្រី នាល្ងាចនេះ
អ្នកលក់ឡេដែលកំពុងមានប្រជាប្រិយភាព Love Riya បានធ្វើឱ្យមហាជន ជាពិសេសមហាជន មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញនាងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតកូនក្រមុំសម្រាប់ពិធីខួបកំណើតកូនស្រី នៅល្ងាចថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ នេះ ។
ពិធីមិនទាន់ចាប់ផ្តើមក៏ពិតមែន តែពេលនេះ អ្នកលក់ឡេ Love Riya បានរៀបចំខ្លួនរួចរាល់ មើលទៅពិតជាស្រស់ស្អាតប្លែកតែម្តង បើមិនដឹងស្មានថាជាពិធីរៀបអាពាហ៍ពិពាហ៍របស់នាងជាលើកទីពីរទៅហើយ។ ការពិតនេះជាពិធីខួបកំណើតកូនស្រី ទែន ទែន គម្រប់មួយឆ្នាំប៉ុណ្ណោះ។ កម្មវិធីនេះ មានការរៀបចំនៅភោជនីដ្ឋានទន្លេបាសាក់២ និង មានការអញ្ជើញភ្ញៀវចូលរួមជាច្រើនផងដែរ។
គួរឱ្យដឹងថា Love Riya ត្រូវបានគេចាត់ទុក ជាអ្នកលក់ឡេ ដែលមានរូបសម្រស់ស្អាត និង និយមប្រើប្រាស់នូវសម្ភារហាយសូរមិនធម្មតាឡើយ។ អ្វីដែលចាប់អារម្មណ៍ ក្រោយចែកផ្លូវជាមួយស្វាមីក្មេង ដោយបន្សល់កូនស្រីដ៏ស្រស់ស្អាតម្នាក់ មានព័ត៌មានចចាមអារ៉ាមល្បីថា ពេលនេះអ្នកលក់ឡេរូបនេះ ក៏រកបានអ្នកស្អំបេះដូងថ្មីហើយ ដែលមានរូបស្រស់សង្ហា មិនចាញ់អតីតស្វាមីមុនប៉ុន្មានឡើយ ៕
រូបថត ៖ ហ្វេសប៊ុក