ផ្អែមជាងទឹកឃ្មុំ! Taew ត្រូវមិត្តប្រុស Pranai បណ្ដើរពេញមុខ ទៅចូលរួមមង្គលការមិត្តភក្ដិ
ស្នេហាថ្មីថ្មោងរវាងសេដ្ឋីកំលោះហាយសូរ Pranai និង តារាសម្ដែងស្រីជួរមុខ Taew Natapohn កាន់តែផ្អែមល្ហែម ស្អិតល្មួត បង្ហោះតាមបណ្ដាញសង្គមបង្ហាញដល់សារធាណជនបានឃើញពីក្ដីស្រឡាញ់របស់ពួកគេសឹងតែរាល់ថ្ងៃ ។
មិនត្រឹមតែណាត់គ្នាទៅកន្លែងទំនើបៗថ្លៃៗ ដើរលេងបង្ហាញជីវិតហ៊ឺហារបង្អួតភ្នែកមហាជនប៉ុណ្ណោះទេ ថ្មីៗនេះ លោក Pranai ថែមទាំងបានបណ្ដើរសង្សារសំណព្វចិត្តគឺតារាស្រី Taew ទៅចូលរួមមង្គលការមិត្តភក្ដិជិតស្និទ្ធយ៉ាងពេញមុខទៀតផង ។
Taew តុបតែងខ្លួនយ៉ាងស្រស់ស្អាតថ្លៃថ្នូរលើសពីរាល់ដង ដែលមើលទៅស័ក្ដិសមបំផុតពេលកាន់ដៃបុរសកូនអភិជន Pranai បណ្ដើរគ្នាចូលរួមពិធីមង្គលការខាងលើ ធ្វើឱ្យមហាជនតាមសម្លឹងមើលព្រោងព្រាតជាមួយនឹងពាក្យលើកសរសើរថាគូនេះសមគ្នា ៕