បវរកញ្ញារងទី១ Miss Grand លឹម សុធាវី ចូលបន្ទប់ ICU រយៈពេល ២ថ្ងៃ ទម្លាយសារដ៏រន្ធត់មួយ
បវរកញ្ញារងទី ១ Miss Grand Cambodia 2020 លឹម សុធាវី ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ បន្ទាប់ពីការប្រកួត Miss Grand Cambodia 2020 ហើយនោះ។ ម្យ៉ាងវិញទៀត បវរកញ្ញារងទី ១ រូបនេះ ក៏ត្រូវបានបង្ហាញខ្លួនជាច្រើនក្នុងការងារសិល្ប និង បង្ហាញម៉ូដជាច្រើនផងដែរ។
យ៉ាងណាមិញនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ កញ្ញា លឹម សុធាវី បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និង មានការព្រួយបារម្ភជាច្រើន បន្ទាប់ពីនាងបានបង្ហាញរូបភាពគេងនៅក្នុងបន្ទប់ ICU ។ លើសពីនេះ នាងបានឲ្យដឹងថា នាងបានគេងមិនដឹងខ្លួនរយៈពេល ២ ថ្ងៃមកហើយ។
ទោះជា បង្ហាញវត្តមាននៅលើគ្រែមន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែបវរកញ្ញារងទី ១ Miss Grand Cambodia 2020 ក៏មិនបានបញ្ជាក់ថា កញ្ញាមានជំងឺអ្វីនោះទេ គ្រាន់តែនាងបានបង្ហោះសារក្នុងន័យ ការក្រោកពីការគេងក្នុងបន្ទប់ ICU ២ ថ្ងៃរបស់នាងនេះ គឺជាការវិលត្រលប់មកសារជាថ្មី និង ធ្វើជាមនុស្សថ្មី។
សារនោះរៀបរាប់យ៉ាងនេះថា «សូមសូមស្វាគមន៍ នៃការវិលត្រលប់មក សារជាថ្មីម្ដងទៀត! ខ្ញុំមកសាជាថ្មី ខ្ញុំនឹងធ្វើជាមនុស្សថ្មី។ ខ្ញុំបានគេងនៅក្នុងបន្ទប់ ICU អស់រយៈពេល ២ ថ្ងៃ ខ្ញុំមិននឹកស្មានថាខ្ញុំអាច ភ្ញាក់ ២ ពីរការគេងដ៏យូរនេះបានទេ ហើយក៏សុំទោសបងប្អូន និង អ៊ី សុំទោស ដែលខ្ញុំធ្វើឲ្យទាំងអស់គ្នាបារម្ហ។ មិត្ដមានច្រើនណាស់ តែមិត្ដទាំងគ្នាល្អដូចបងប្អូនអ៊ីចឹង អរគុណខ្លាំងណាស់ ដែលទេវតាមកឲ្យស្គាល់អ្នកទាំងអស់គ្នា។ ខ្ញុំស្គាល់ហើយពាក្យថាបងប្អូនល្អ»។
លើសពីនោះ នាងក៏បានសរសេរបង្ហាញអារម្មណ៍សុំទោស ដល់ប៉ាម៉ាក់ និង បុគ្គលម្នាក់ព្រោះមូលហេតុមួយទៀតថា «សុំទោសម៉ាកប៉ា ដែលកូនធ្វើឲ្យអ្នកទាំងពីរបារម្មណ៍ កូនបានត្រឹមសរសេរពាក្យចុងក្រោយទៅកាន់លោកទាំងពីរ (ឲ្យកូនសុំទោស កូនស្រលាញម៉ាកប៉ា ណាស់)។ ចុងក្រោយ នៅមានមនុស្សម្នាក់តែងតែសង្គ្រោះ និង នៅក្បែរខ្ញុំគ្រប់ពេលដែលពិបាក គេតែងតែហៅខ្ញុំ ឲ្យត្រលប់មកវិញ ទាំងដែលខ្ញុំកំពុងដើរទៅឋាន ១ ទៀត។ គេនៅគេងជិតខ្ញុំគ្រប់វិនាទី គាត់និយាយរកខ្ញុំ ហៅខ្ញុំ ទាំងដឹងថាខ្ញុំមិនអាចឆ្លើយបាន សុំទោស ដែលតែងតែធ្វើអោយអ្នកបារម្ហ។ ប្រហែលជាខ្ញុំនៅមានកម្មច្រើនហើយ ដែលត្រូវសងគេបានជាទេវតាមមិនព្រមយកខ្ញុំទៅសោះ ម៉េចបានជាហៅខ្ញុំទៅហើយ ឲ្យត្រលប់មកវិញអ៊ីចឹង ???»៕