រូបថ្មីរបស់ នីកូ ចេញមកលើកនេះ អ្នកគាំទ្រមើលសឹងមិនស្គាល់
កន្លងមក នីកូ បានធ្វើឱ្យអ្នកគាំទ្រនារីៗជាច្រើន បាក់ចិត្តលង់ស្នេហ៍ចំពោះមុខមាត់សង្ហាៗដូចកូនកាត់ សាច់ឈាមសខ្ចីមិនចាញ់មនុស្សស្រី ចំណែកឯការតុបតែងខ្លួនក៏ឡូយកប់សារី ពិសេសពេលលោកបញ្ចេញស្នាមញញឹមម្ដងៗ រាយមន្តស្នេហ៍ធ្វើឱ្យទស្សនិកជនបាក់ចិត្តស្រឡាញ់ដកចិត្តរួច ។
ថ្មីៗនេះ តារាសម្ដែងស្ថិតក្នុងដួងចិត្តយុវវ័យរូបនេះ បានចេញមកប្រហារបេះដូងអ្នកគាំទ្រជាថ្មី តាមរយៈការបង្ហោះរូបថតថ្មីលើបណ្ដាញសង្គម ជាមួយសម្លៀកបំពាក់ពណ៌ខ្មៅ មានអាវធំវែងនៅខាងក្រៅ បង្ហាញពីភាពសង្ហា ឡូយឆាយដូចតួបរទេស ដោយអ្នកគាំទ្រមួយចំនួនបានលើកឡើងថា នីកូ តែងខ្លួនបែបនេះដូចតារាថៃ និង ខ្លះថាសង្ហាដូចតារាកូរ៉េទៀតផង ៕