ប្រឡូកសិល្បៈច្រើនឆ្នាំ ស៊ិន យូប៊ីន ទើបសម្តែងជាតួបែបនេះលើកដំបូង!
ជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ ស៊ិន យូប៊ីន នៅតែជាតារាសម្តែងដែលមានប្រជាប្រិយភាពខ្ពស់ ហើយថ្មីៗនេះ នាងក៏កំពុងលេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍មួយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ នេះជាលើកដំបូង ដែលតារាសម្តែងរូបស្រស់ ស៊ិន យូប៊ីន បានសម្តែងជាតួកាចឆ្នាស់នៅក្នុងរឿង «ព្រហ្មលិខិតលំអៀង» ដែលជារឿងភាគរបស់ទូរទស្សន៍ភីអិនអិន ដោយនាងសម្តែងជាតួឯករួមជាមួយលោក ណាខុន ក្រោយពីអាកខានការសម្តែងរួមគ្នាប្រមាណជាបួនឆ្នាំមកហើយ។
ថ្វីដ្បិតមិនដែលសម្តែងជាតួបែបនេះក៏ពិតមែន តែមិនមានអ្វីជាការលំបាកទេ ស៊ិន យូរប៊ីន រំពឹងថាមហាជន និង ប្លែកអារម្មណ៍សម្រាប់រសជាតិថ្មី នៅក្នុងការសម្តែងលើកនេះ។ មិនតែប៉ុណ្ណោះ រឿងនេះទើប នឹងចាប់ផ្តើមក្រុងពាលីថត កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ហើយបើតាមគម្រោងរឿងភាគនេះ នឹងដំណើរការថតរហូតដល់ទៅជាងបួនខែឯណោះ។
គួរឱ្យដឹងថា ស៊ិន យូប៊ីន នៅតែលេចធ្លោនៅក្នុងចំណោមតារាសម្តែងជាច្រើន។ យ៉ាងណាមិញ នៅក្នុងឆ្នំា ២០២០ នេះ ស្រីស្អាតរូបនេះក៏លេចមុខនៅក្នុងការសម្តែងរឿងមួយចំនួន រួមនឹងស្ប៉តពាណិជ្ជកម្មធំៗជាច្រើន ដោយមានការបង្ហើបថា ក្នុងមួយខែៗ ស៊ិន យូប៊ីន អាចរកចំណូលបានក្បែរម៉ឺនដុល្លារ៕
រូបថត៖ ហ្វេសប៊ុក