ប្រុសស្អាត អេដ វីន ថាស្រឡាញ់គ្នាមិនចាំបាច់ទាល់តែមាន ផ្ទះ ឡាន មាសប្រាក់ទេ សំខាន់ចិត្តស្មោះ
កន្លងមកប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបខ្លះៗរួចមកហើយពីទំនាក់ទំនងស្នេហាដ៏ស្អិតល្មួតរវាងតារាសម្ដែងប្រុសរូបសង្ហា អេដ វីន និង គូស្នេហ៍ ដែលគេស្គាល់ជាអតីតភរិយាម្ចាស់ផលិតកម្ម LD តែងបង្ហាញក្ដីស្នេហ៍យ៉ាងផ្អែមល្ហែមបំផុត នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ពួកគេ ហើយបើតាមការលើកឡើងរបស់គូស្នេហ៍មួយគូនេះកន្លងមក បានឱ្យដឹងថា អ្នកទាំងពីរកំពុងសន្សំលុយរៀបការតាមប្រពៃណីជាមួយគ្នាទៀតផង ។
ដ្បិតថាថ្ងៃរៀបការនៅមិនទាន់មានដំណឹង ប៉ុន្ដែពីមួយថ្ងៃទៅមួយថ្ងៃ អេត វីន និង គូស្នេហ៍មេម៉ាយកូន ២ ខាងលើ មិនបង្អង់ដៃរឿងបង្ហោះរូបថតស្វីតៗ ព្រមជាមួយពាក្យសម្ដីចាក់ដោតនៅលើបណ្ដាញសង្គមឡើយ ។ តួយ៉ាងថ្មីៗនេះ ប្រុសស្អាត អេដ វីន បានបង្ហោះរូបជាមួយគូស្នេហ៍សំណព្វចិត្ត ដែលលោកកំពុងធ្វើម្ហូបដើម្បីផ្គាប់ចិត្តនាង ព្រមទាំងលើកឡើងទាក់ទងនឹងរឿងក្ដីស្រឡាញ់ស្មោះត្រង់ បែបចាស់ទុំ មិនចាំបាច់តែមានផ្ទះ លុយ ឬឡានទំនើបៗទេ ។
អេដ វីន បានរៀបរាប់ថា «ស្រឡាញ់គ្នាចាំបាច់ទាល់តែមាន ផ្ទះ ឡាន មាសប្រាក់ ធ្វើអីណ៎ ឱ្យតែមានចិត្តស្មោះត្រង់ យល់ចិត្តគ្នា ទុកគ្នាចិត្តគ្នា មិនក្បត់គ្នាទៅវិញទៅមកទៅបានហើយ នៅមួយគ្នាយកទៅណាអស់។ រៀនស្រឡាញ់គ្នាបែបចាស់ចិត្តចាស់គំនិតតិចទៅណ៎អូនៗណ៎ ចាំដល់ពេលណាទៀត Panhchaka June» ៕