Taew ញញឹមបិទមាត់មិនជិត ពេលបានជួបអនាគតឪពុកម្ដាយក្មេកជាសេដ្ឋី
ថ្មីៗនេះ Taew ត្រូវបានសង្សារសំណព្វចិត្តគឺលោក Pranai បណ្ដើរទៅចូលរួមពិធីមង្គលការរបស់មិត្តភក្ដិជិតស្និទ្ធយ៉ាងពេញមុខ ដែលនោះអាចនិយាយបានថា ពួកគេទាំងពីរចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងកាន់តែស្អិតល្មួតដល់សារធារណជនកាន់តែខ្លាំងឡើងហើយ ។
ហាយសូរ Pranai មិនត្រឹមតែនាំសង្សារតារាជាទីស្រឡាញ់ទៅបង្អួតមិត្តភក្ដិក្នុងពិធីមង្គលរបស់មិត្តទេ រឿងដែលភ្ញាក់ផ្អើលបំផុតនោះគឺ លោកបាននាំ Taew ទៅជម្រាបសួរឪពុកម្ដាយ ហើយពួកគេថែមទាំងបានថតរូបជាមួយគ្នាបែបលក្ខណៈគ្រួសារទៀតផង ។
តារាស្រី Taew បង្ហាញស្នាមញញឹមយ៉ាងស្រស់ពេលបានជួបអនាគតឪពុកម្ដាយក្មេកដែលជាសេដ្ឋីវាល់លាននោះ ចំណែកឯឪពុកម្ដាយរបស់លោក Pranai ក៏មើលទៅញញឹមពេញចិត្ត Taew មិនស្ទើរដែរ ។
រូបថតមួយសន្លឹកដែលបានថតជុំគ្រួសារដូចប្ដីប្រពន្ធទើបរៀបការហើយថ្មីថ្មោង រវាងតារាស្រីថៃ Taew Natapohn និង ហាយសូរ Pranai ត្រូវបានមហាជនយកទៅបង្ហោះចែកចាយតៗគ្នាពេញបណ្ដាញសង្គម ជាមួយនឹងការបញ្ចេញយោបល់មួយចំនួនពេញចិត្ត តែមួយចំនួនទៀតនៅតែរិះគន់មិនពេញចិត្តដដែល ៕