សោកស្ដាយណាស់! តារា ២ ដួង បានបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងថ្ងៃតែមួយ!
ពិតជាគួរឱ្យអាណិតតារាសម្តែង ពេជ្រ ចរណៃ និង អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ប៊ុន សក្តិ បានបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងថ្ងៃតែមួយដូចគ្នា។
តារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីម្តាយមីងរបស់នាង បានទទួលមរណភាពកាលពីថ្ងៃទី ១៣ ម្សិលមិញនេះ ដោយសារជំងឺមហារីកក្រពះ ហើយអ្វីដែលគួរឱ្យស្រណោះនោះ ពិធីបុណ្យសពម្តាយមីងរបស់នាងមានសភាពស្ងប់ស្ងាតដោយក្នុងនោះនាងបានបង្ហោះសារថា «មីងបង្កើតរបស់ខ្ញុំ ឈ្មោះ អុិត សោភា ដែលមានជំងឺមហារីកក្រពះ បានទទួលមរណភាពហើយ កាលពីយប់មិញ ថ្ងៃ ទី១៣ម៉ោង៩:០០ ពេលនេះសពដំកល់នៅវត្ត ស្ទឹងមានជ័យ ហើយ ដង្ហែរ ទៅបូជានៅវត្ត សំបួរមាស នៅវេលាម៉ោង១:០០ ថ្ងៃនេះ ទី ១៥ សារនេះចាត់ទុកជាការអញ្ជើញ ពុកម៉ែ បងប្អូន សិស្សគុនទាំងអស់ឱ្យចូលរួម ក្នុងការដង្ហែរ ព្រោះមីងឡើងពី បន្ទាយមានជ័យមកមានតែ បី អ្នកម្ដាយនិងកូនពីរនាក់គ្មានញាតិមិត្តទេពិធីបុណ្យសពនេះស្ងប់ស្ងាត់ខ្លាំងណាស់ គ្មានចាស់ទុំជួយរៀបចំទេ គឺមានតែបងប្អូនខ្ញុំបីនាក់ដែលរៀបចំ ពិធីបុណ្យនេះសរុបអ្នកចូលរួម ទាំងអស់មិនដល់ ១០ នាក់ផង លេខទំនាកទំនង 069 826 888 នាងខ្ញុំសូមអរគុណ ដល់សិស្សគុន និង បងប្អូន ដែលកន្លងមក បាន ជួយបរិច្ចាគឈាមជួយដល់មីងរបស់ខ្ញុំនៅពេលវះកាត់ខ្វះឈាមសូមឱ្យ មីងទៅបានសុខណាមីង កុំនៅ ឣាឡោះឣាល័យឣីទាំងឣស់មីងបានធូរហើយ មីងលែងឈឺចាប់ហើយ ថ្ងៃនេះក្មួយជូនដំណើរមីងណា»។
ងាកមកតារាចម្រៀង ប៊ុន សក្តិ ដែលជាម្ចាស់បទ «ជិះក្របី» ឯណេះវិញ ក៏កំពុងមានទុក្ខធ្ងន់ដោយអ្នកម្តាយរបស់លោកបានលាចាកលោកទៅ ដោយគ្មានថ្ងៃវិលត្រលប់កាលពីថ្ងៃទី ១៣ ម្សិលមិញនេះ ដូចទៅនឹង ម្តាយមីងតារាសម្ដែង ពេជ្រ ចរណៃផងដែរ។ លោកបានបង្ហោះសារខ្លីថា «ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៤៤នាទី ខ្ញុំបាទបាន បាត់បង់ម្តាយជាទីគោរពស្រលាញ់ជារៀងរហូតហើយ»។
ការលើកឡើងរបស់អតីតតារាចម្រៀងរូបនេះបាន ធ្វើឱ្យមិត្តភក្តិដែលធ្លាប់ស្គាល់លោក ក៏ដូចជាមហាជន មានការអាណិតដល់រូបលោកជាខ្លាំង ព្រោះមួយរយៈមុនឱពុករបស់លោក ទើបលាចាកលោកមិនប៉ុន្មានផង ពេលនេះម្តាយរបស់លោកក៏ទទួលមរណភាពទៀត៕
រូបថត ៖ ហ្វេសប៊ុក