រតនៈ វិសិដ្ឋ ស្រណោះស្ពានឈើព្រះពន្លា ដែលធ្លាប់ឆ្លងត្រូវបាក់ដោយសារទឹកជំនន់វាយប្រហារ
ដោយសារទឹកជំនន់ទឹកភ្លៀង បានធ្វើឱ្យតំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជារងគ្រោះយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។ អ្វីដែលគួរឱ្យសោកស្តាយ ស្ពានឈើព្រះពន្លា ដែលស្ថិតនៅទីរួមខេត្តបន្ទាយមានជ័យ ត្រូវបានបាក់កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ។
ស្ពានឈើព្រះពន្លា ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យនេះ ត្រូវបានគេដឹងថា ចាប់ផ្តើមសាងសង់កាលពីឆ្នាំ ១៩៨៣ ដែលគិតមកដល់ពេលនេះ មានអាយុកាលប្រមាណជា ៣៧ ឆ្នាំហើយ។
ការបាក់ស្ពានឈើមួយនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់ បាន សម្តែងការសោកស្តាយជាខ្លាំង ដោយក្នុងនោះតារាសម្តែង និង ចម្រៀងលោក រតនៈ វិសិដ្ឋ ក៏បានបង្ហាញអារម្មណ៍នឹកស្រណោះដល់ស្ពានមួយនេះ ដែលលោកធ្លាប់បានឆ្លងលេងកាលនៅវ័យកុមារ។
តារាសម្តែង រតនៈ វិសិដ្ឋ បានបង្ហោះសារបង្ហាញពីភាពសោកស្តាយថា «ស្រមៃកាលនៅវ័យកុមារឆ្លង ស្ពានទៅលេងរាល់ថ្ងៃចាប់ពីថ្ងៃនេះទៅវានៅសល់ត្រឹមតែរូបភាពតែប៉ុណ្ណោះស្ពានឈេីនេះ បាន សាង សង់តាំងពីឆ្នាំ១៩៨៣ ហេីយត្រូវបានបាក់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០» ។
ការលើកឡើងរបស់ រតនៈ វិសិដ្ឋ បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុក ជាពិសេសអ្នកមានដើមកំណើតនៅខេត្ត បន្ទាយមានជ័យ បានសម្តែងការសោកស្តាយ ដោយមិនអាចការពារស្ពានឈើមួយនេះបាន៕
រូបថត ៖ ហ្វេសប៊ុក