ប្រពៃណាស់! ទោះនៅកាណាដា ឡាយ លក្ខិណា ចូលរួមបរិច្ចាគថវិកាជួយប្រជាជនរងគ្រោះទឹកជំនន់
រយៈពេល ១ ឆ្នាំកន្លះហើយ ដែលតារាម្រៀង និងសម្តែង ឡាយ លក្ខិណា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទសកាណាដា។ ទោះរយៈពេលកាន់តែយូរទៅយ៉ាងណាក្តី តែតារាចម្រៀងរូបនេះហាក់មិនទាន់មានតម្រុយណាមួយក្នុងការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនោះទេ។
យ៉ាងណាមិញ ទោះកំពុងតែស្ថិតរស់នៅឆ្ងាយស្រុកកំណើតក៏ពិតមែន ឡាយ លក្ខិណា ហាក់បង្ហាញអារម្មណ៌ព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរងទុក្ខនូវគ្រោះថ្នាក់ទឹកជំនន់តាមបណ្តាខេត្តក្រុងនានា។
ក្នុងការព្រួយបារម្ភនេះដែរ បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងរបស់តារាចម្រៀង ឡាយ លក្ខិណា ជាម្ចាស់ផលិតកម្ម Sandap Production បានប្រាប់មកកាន់ទស្សនាវដ្តីប្រជាប្រិយថា៖ «ឡាយ លក្ខិណា មានការព្រួយបារម្ភពីគ្រោះទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា។ ពេលនេះ នាងបានបរិច្ចាគលុយតាមរយៈអង្គការមួយក្នុងទីក្រុង Montreal ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលបានរងទុក្ខពីទឹកជំនន់»។
គួរបន្ថែមទៀតថា ពេលនេះ ឡាយ លក្ខិណា និង អង្គការនៅក្នុងទីក្រុង Montreal ក៏កំពុងតែបន្តរង់ចាំការបរិច្ចាគជំនួយនេះពីបងប្អូនខ្មែរ ដែលរស់នៅប្រទេសកាណាដាបន្តទៀតផង៕