![ទីបំផុត! តូតា បានឃើញមុខកូនប្រុសជាទីស្រឡាញ់ហើយ](https://www.popular.com.kh/wp-content/uploads/2020/10/photo_2020-10-15_18-01-19-1000x600.jpg)
ទីបំផុត! តូតា បានឃើញមុខកូនប្រុសជាទីស្រឡាញ់ហើយ
ការរង់ចាំទាំងអរផង ភ័យផង ក្នុងការក្លាយជាម្តាយរបស់តារាសម្តែង តូតា បានមកដល់ហើយ ក្នុងការទទួលស្វាគមន៍កូនដំបូងរបស់នាងហើយ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្របានដឹងថា តូតា បានលាក់បាំងភេទកូនតាំងពីពេលពពោះរហូតដល់គ្រប់ខែ មិនឲ្យនរណាម្នាក់ដឹងឡើយ ក្រៅពីស្វាមី។ ចុងក្រោយ មហាជនអ្នកគាំទ្របានដឹងច្បាស់ហើយ គឺតារាសម្តែងរូបនេះ និង ស្វាមី ទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ ដោយបានដាក់ឈ្មោះថា ប៉ុល បូនីតតូ ។
គួររំឭកថា កំឡុងពេលពពោះ ៩ ខែ ១០ ថ្ងៃ ម៉ាក សែនសូនីតា តែងភ័យ និង បារម្ភក្នុងការសម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែលទ្ធផលនៃថ្ងៃផ្តល់កំណើតកូនប្រុសដំបូង នាងពិតជាសម្រាលកូនបានជោគជ័យ ព្រមទាំងមានសុខភាពល្អ ទាំងម្តាយ និង កូន។ ចូលរួមអបអរសាទរណា !
![](https://1.bp.blogspot.com/-uCiTIo88rKg/X4gpiaXO5DI/AAAAAAAANns/DDAQetZ3kSkZy9Smm2b3Ldd8Uxc5X8pBQCLcBGAsYHQ/s16000/121686082_4082193118463864_1087070144328278195_o.jpg)