រូបថតនេះ អ្នកគាំទ្រសង្ស័យថា Weir និង Bella កំពុងថត Pre-Wedding ក្នុងបាតសមុទ្រ
ថ្មីៗនេះ តារាសម្ដែងប្រុស Weir Sukollawat និង មិត្តស្រីសំណព្វចិត្តគឺតារាស្រី Bella Ranee បាននាំគ្នាទៅលេងសមុទ្រយ៉ាងរីករាយ ហើយដែលសំខាន់នោះ អ្នកទាំងពីរបានបង្ហោះរូបថតកំពុងមុជទៅបាតសមុទ្រដើម្បីមើលត្រីសមុទ្រយ៉ាងរ៉ូមែនទិក ។
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា គូស្នេហ៍មួយគូនេះ ចូលចិត្តធ្វើដំណើរកម្សាន្តផ្សងព្រេង រុករកអ្វីដែលថ្មី ចូលចិត្តព្រៃភ្នំ ឬសមុទ្រជាដើម ដូច្នេះពេលពួកគេរៀបការថត ឬថត Pre-Wedding ក៏ត្រូវតែប្លែកខុសគេដែរ ។ ចំពេលល្មម មួយរយៈចុងក្រោយនេះ Weir និង Bella ត្រូវគេសួរដេញដោលរឿងរៀបការឥតដាច់ សូម្បីតែឪពុករបស់ Weir ក៏សួររឿងនេះដែរ ដោយឡែកស្រាប់តែថ្មីៗនេះ ពួកគេណាត់គ្នាទៅដើរលេងហើយថែមទាំងបង្ហោះរូបថតមុជទៅក្រោមសមុទ្រទៀត ប្រៀបដូចរូបថត Pre-Wedding អ៊ីចឹង ។
តែយ៉ាងណា នេះគ្រាន់តែជាការសន្មតរបស់អ្នកគាំទ្រប៉ុណ្ណោះ តែបើ Weir ពិតជាសុំ Bella រៀបការក្នុងទឹកដូច្នេះមែន ពិតជារ៉ូមែនទិកសម្បើមណាស់ហើយ sexlocals ៕