មើលសម្រស់ Miss Grand 2020 ក្នុងឈុតកូនក្រមុំមួយណា ក៏ទាក់ទាញមិនធម្មតា
សម្រស់ល្អគន់របស់ម្ចាស់មកុដជ័យលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ហាក់កាន់តែទទួលបានភាពទាក់ទាញកាន់តែខ្លាំងឡើងៗ និង ទទួលបានប្រជាប្រិយភាពកាន់តែច្រើនពីសំណាក់មហាជនអ្នកគាំទ្រ ។
ក្នុងនោះ សម្រស់ដ៏ស្រស់សោភា របស់ម្ចាស់មកុដ Miss Grand Cambodia 2020 រូបនេះក៏នៅតែបន្តលើកឡើងថា ពិតជាស័ក្ដិសមជាម្ចាស់មកុដ និង តំណាង Miss Grand Cambodia ទៅលើឆាកអន្តរជាតិក្នុងពេលខាងមុខពិតមែន។
ជាក់ស្តែង Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មិនថាតែការតុបតែងខ្លួនបែបសម័យ ឬ បុរាណ នោះទេ សម្រស់របស់នាងពិតជាមើលទៅស័ក្ដិសមឥតទាស់ភ្នែក។
ខាងក្រោមនេះ ជារូបភាពក្នុងឈុតកូនក្រមុំប្រពៃណី ១០ សន្លឹក របស់ សេង រដ្ឋា ដែលបានឆក់យកបេះដូងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅ like ចែករំលែក និង បញ្ចេញយោបល់ យ៉ាងច្រើនផងដែរ៖