មួយឈុតនេះសាមញ្ញ តែធ្វើឱ្យសម្រស់ មាស សុខសោភា លេចធ្លោខ្លាំង!
រហូតមកដល់ពេលនេះតារាចម្រៀង មាស សុខសោភា នូវតែធ្វើឱ្យអ្នកគំាទ្រចង់ដឹង និង តាមដានថាតើនាងនឹងជ្រើសយកទ្រនំថ្មីមួយណា ក្រោយពីចាកចេញពីផលិតកម្មថោន តែយ៉ាងណា មាស សុខសោភា តែងបង្ហាញនូវសកម្មភាពសិល្បៈថ្មីៗដែលមានទាំងការច្រៀង និង ចូលរួមក្នុងកម្មវិធីនានា ។
យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះ មាស សុខសោភា បានធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍ពីសម្រស់របស់នាងនៅក្នុងឈុតរ៉ូបពណ៌សូកូឡា មើលទៅទាក់ទាញជាខ្លាំង ។
មានការលើកឡើងពីសំណាក់មហាជនជាច្រើនថាថ្វីដ្បិតមួយឈុតនេះសាមញ្ញ តែមើលទៅពិតជាស្រស់ស្អាតសមជាមួយនឹងរូបរាងស្រឡូនស្អាតរបស់ មាស សុខសោភា សុភាព តែទាក់ទាញគួរឱ្យស្រឡាញ់ ជាពិសេសពណ៌បែបនេះស៊ីជាមួយសម្បុរស្បែករបស់នាងតែម្តង ។ សម្រាប់សម្លៀកបំពាក់មួយឈុតនេះនាងស្លៀកចូលរួមនៅក្នុងកម្មវិធីសម្ពោធហាងកាហ្វេមួយកាលពីប៉ុន្មានថ្ងៃមុន ។
បើទោះមិនទាន់សម្រេចចិត្តចូលផលិតកម្មណាមួយក៏ពិតមែន តែ មាស សុខសោភា តែងចេញបទចម្រៀងជាបន្តបន្ទាប់នៅក្នុងផលិតកម្ម Camtrax music ដែលមានគូស្នេហ៍នាងលោក អ៊ិត ដារ៉ា ជាអ្នកមើលការខុសត្រូវ យ៉ាងណាកន្លងមកបទចម្រៀងរបស់នាងហាក់មិនលេចធ្លោប៉ុន្មានឡើយ ។
ថ្មីៗនេះ មាស សុខសោភា បង្ហើបថា នឹងចូលផលិតម្មមួយដែលនាងនឹងប្រកាសនៅអំឡុងពេលឆាប់ៗនេះ តែពេលនេះនាងសុំលាក់ឈ្មោះផលិតកម្មសិន ។ នៅតែមានការចង់ដឹងពីសំណាក់ហ្វេនៗថាតើ មាស សុខសោភា នឹងជ្រើសយកផលិតកម្មខ្នាតយក្សហង្សមាស ឬ ផលិតកម្ម Galaxy របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ?
រូបថត ៖ ហ្វេសប៊ុក