ជ័យ សុវ៉ាត ត្រៀមប្រាក់ អង្ករ ៤ តោន និង ស្បៀងមួយចំនួនជូនជនរងគ្រោះទឹកជំនន់ខេត្តបន្ទាយមានជ័យ
រយៈពេលច្រើនថ្ងៃមកហើយ ដែលបណ្តាខេត្តក្រុងមួយចំនួន ក្នុងប្រទេសកម្ពុជាជួបប្រទះនូវគ្រោះទឹកជំនន់។ ខណៈខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយទទួលរងប៉ះពាល់ខ្លាំងណាស់ដែរ ដល់ប្រជាជនជាច្រើនគ្រួសារ។
ទន្ទឹមនឹងគ្នា ដោយឃើញបញ្ហាកំពុងកើតមានឡើងនៅនឹងមុខ តារាចម្រៀងផលិតកម្ម សាន់ដេ ជ័យ សុវ៉ាត ក៏នឹងត្រៀមក្នុងការចំណាយពេលវេលា ថវិកាផ្ទាល់ ព្រមទាំងស្បៀងអាហារមួយចំនួន ដើម្បីចុះទៅចែកជូនដល់ជនរងគ្រោះនៅខេត្តបន្ទាយជ័យផងដែរ។
តាមការបង្ហោះសារ នៅលើផេកផ្លូវការរបស់ម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់ » នេះ បានឲ្យដឹងថា «ការត្រៀមក្នុងការចុះចែកអំណោយ ដល់បងប្អូនរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ នឹងរៀបចំនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ»។
លើសពីនោះ លោកបានបន្ថែមថា លោកនឹងត្រៀមយក អង្ករ ៤ តោន ត្រីខ ២០០យួរ និង ទឹកប្រាក់ ១ ពាន់ដុល្លារចែកជូនក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ផងដែរ៕