ប្រជុំសម្រស់អ្នកម្តាយសម័យថ្មី ៥ រូប ក្នុងឈុតបុរាណខ្មែរ ផ្ទុះការសរសើរខ្លាំង!
តារាសម្តែងស្រីល្បីឈ្មោះ ៥ រូបមាន ឌុច លីដា ម៉ាក់ សែនសូនីតា គង់ ច័នស្រីមុំ ប៊ីរីយ៉ា និង សារាយ សក្កណា ត្រូវបានគេចាត់ទុកជាអ្នកម្តាយសម័យថ្មី ដែលនៅតែមានរូបរាងស្រឡូន ស្រស់សោភា និង ប្រកបដោយទេពកោសល្យសិល្បៈខ្ពស់ដដែល បើទោះបីមានកូនរៀងខ្លួនក្តី ។
រាល់ការបង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗម្ដងៗនោះ តារាសម្តែងស្រីប៉ុន្មានដួងនេះតែងតែឆក់បានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់មហាជនជានិច្ច ព្រោះតែរូបសម្រស់ដ៏លេចធ្លោរបស់ពួកនាង ។ ជាក់ស្តែងកន្លងទៅនេះ តារាសម្តែងស្រីដែលក្លាយជាម្តាយគេទៅហើយទាំងអស់នេះ កាន់តែទទួលការចាប់អារម្មណ៍ទ្វេដងទៅទៀតពីសំណាក់មហាជន បន្ទាប់ពីរូបភាពក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរជាច្រើនសន្លឹករបស់ពួកគេ បានចរាចរក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ និង លាន់មាត់សរសើរមិនដាច់ពីមាត់នូវរូបសម្រស់ដ៏ស្រស់ផូរផង់របស់ពួកគេ ជាមួយការគ្រងឈុតបែបប្រពៃណីបុរាណខ្មែរនេះ ។
ចង់ដឹងថា អ្នកម្តាយសម័យថ្មី ៥ រូប ក្នុងឈុតបែបប្រពៃណីខ្មែរមានភាពទាក់ទាញ ស្រស់ស្អាត និង ថ្លៃថ្នូរស័ក្តិសមប៉ុនណា? សូមទស្សនាកម្រងរូបភាពខាងក្រោម ៖
១-ឌុច លីដា
២-ម៉ាក់ សែនសូនីតា
៣-គង់ ច័ន្ទស្រីមុំ
៤-ប៊ីរីយ៉ា
៥-សារ៉ាយ សក្កណា