ទើបបរិច្ចាគ ៦០ ម៉ឺនដុល្លារឥលូវ ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ថែមអង្ករ ៥០ តោនជួយពលរដ្ឋនៅខេត្តបន្ទាយមានជ័យ
ពិតជាមានទឹកចិត្តទូលាយខ្លាំងណាស់បរិច្ចាគធនធានផ្ទាល់ខ្លួនរហូតដល់ទៅ ៦០ម៉ឺនដុល្លារសម្រាប់ជួយប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងមិនប៉ុន្មានផង ពេលនេះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយនឹងក្រុមការងារនៅក្នុងផលិតកម្មបានបន្ថែមអង្ករប្រមាណជា ៥០ តោន រួមនឹងសម្ភារមួយចំនួនបន្ថែមទៀត សម្រាប់ជួយដល់បងប្អូនដែលកំពុងរងគ្រោះ ។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តមួយចំនួនរងផលប៉ះពាល់ខ្លាំង ពេលនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម Galaxy Navatra រួមជាមួយនឹង តារាចម្រៀងនៅក្នុងផលិតកម្មផ្ទាល់ ដែលមានដូចជាលោក ព្រាប សុវត្ថិ លោក ខេម និង តន់ ច័ន្ទសីម៉ា ជាដើម នោះបានចុះទៅចែកអំណោយដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ នេះតែម្តង។
កាយវិការពោរពេញទៅដោយមនុស្សធម៌របស់ម្ចាស់ផលិតកម្មរូបនេះ និង ជាអ្នកជំនួញជោគជ័យ ឡេង ណាវ៉ាត្រា បានធ្វើឱ្យមជ្ឈដ្ឋានក្នុង និង ក្រៅសិល្បៈ មានការចាប់អារម្មណ៍ ព្រមទាំងសរសើរដល់រូបលោកស្ទើរគ្រប់គ្នា។ ក្នុងនោះឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានអះអាងថា «បើក្រដោយសារជួយកិច្ចការងារសង្គម មិនមានអ្វីគួរឱ្យលោកសោកស្តាយនោះទេ» ៕
រូបថត ៖ ហ្វេសប៊ុក