តារាសម្ដែងប្រុស ១០ ដួង បានតំណែងតួឯកតាំងពីសម្ដែងលើកទី ១
កន្លងមកយើងច្រើនតែឮគេនិយាយថា «ស្អាតដូចតួកុន» គឺចង់សំដៅទៅលើនរណាម្នាក់ឱ្យតែមានមុខមាត់ស្អាតបាត គេតែងប្រៀបប្រដូងនឹងតួកុន តែជាក់ស្ដែងបើមានតែមុខមាត់ស្អាតតែមួយមុខ ក៏មិនអាចក្លាយជាតារាសម្ដែងដ៏ល្បីល្បាញបានដែរ ពោលគឺវាត្រូវទាមទារឱ្យមានបទពិសោធ ភាពប៉ិនប្រសប់ ការស្រឡាញ់ ជាពិសេសត្រូវមានទេពកោតសល្យផ្នែកសិល្បៈនេះពីកំណើតមកខ្លះផង ។
និយាយដល់ចំណុចនេះ ងាកទៅចាប់អារម្មណ៍តារាប្រុសល្បីៗ ដែលជាតួឯកប្រចាំប៉ុស្ដិ៍ទូរទស្សន៍ថៃល្បីៗ ពួកគេសុទ្ធតែក្ដោបបានតំណែងតួឯកតាំងពីរឿងដំបូងដែលពួកគេសម្ដែង ព្រោះថាតារាប្រុសទាំងនេះ មិនត្រឹមតែមានរូបរាងខ្ពស់ស្រឡះ មុខមាត់ស្អាតបាតស័ក្ដិសមនឹងតំណែងតួឯកទេ សូម្បីតែទេពកោសល្យផ្នែកសិល្បៈដ៏សម្បូរហូរហៀរមិនខ្វះ ។ ចង់ដឹងមានតារាប្រុសរូបណាខ្លះ សូមតាមដានខាងក្រោម ៖
១- James Jirayu
២- Mark Prin
៣- James Ma
៤- Weir Sukollawat
៥- Boy Pakorn
៦- Tanin Manoonsil
៧- Kem Hussawee
៨- Son Yuke
៩- Bie Sukrit
១០- Nine Naphat