ភ្ញាក់ផ្អើល! Kangin អតីតសមាជិកក្រុម Super Junior ប្រែទៅជាស្គមខ្លាំង មើលសឹងមិនស្គាល់
ថ្មីៗនេះ អ្នកគាំទ្រ និងមហាជនជាច្រើន បាននាំគ្នាព្រួយបារម្ភខ្លាំងចំពោះសុខភាពរបស់អតីតសមាជិកក្រុម Super Junior លោក Kangin ដោយរូបរាងរបស់លោកបានប្រែប្រួលខ្លាំង ប្រៀបដូចជាមនុស្សកំពុងមានជំងឺ ។
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង Kangin បានធ្វើការបង្ហោះរូបភាពរបស់លោកមួយសន្លឹកលើបណ្ដាញសង្គម Instagram ក្រោយមានការមមាញឹកខ្លាំងក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ។ ក្នុងរូបភាពនោះដែរ Kangin បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែរូបរាងរបស់លោកនាពេលបច្ចុប្បន្ន មានការប្រែប្រួលខ្លាំង ទៅជាស្គមស្គាំង មើលសឹងមិនស្គាល់ថាជារូបលោកឡើយ ។
ភ្លាមៗ អ្នកគាំទ្រនាំគ្នាចែកចាយរូបលោកបន្តពាសពេញលើបណ្ដាញសង្គម ដោយភាគច្រើនមានការបារម្ភ និង ងឿងឆ្ងល់ថា រូបលោកកំពុងមានជំងឺ ឬ ក៏យ៉ាងណា បានជាស្រកទម្ងន់ខ្លាំងបែបនេះ ៕
ប្រភព៖ Allkpop