ចំរើន សុភ័ក្ត្រ រំភើបខ្លាំង ក្រោយវីដេអូមួយនេះមានអ្នកមើលដល់ ១ លានដង លើកដំបូង (វីដេអូ)
តារាចម្រៀង ចំរើន សុភ័ក្រ្ត កាន់តែទទួលបានការគាំទ្រ ពីសំណាក់មហាជនក្រោយពីនាងបាន ក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រលងចម្រៀង The Mask Singer Cambodia ។
ជារឿយៗ ចំរើន សុភ័ក្ត្រ តែងបង្ហាញវីដេអូនិយាយពីការផាត់មុខដោយខ្លួនឯងនៅក្នុងបណ្តាញសង្គម។ អ្វីដែលកត់សម្គាល់ ថ្មីៗនេះ តារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍រំភើបខ្លាំង ក្រោយពីវីដេអូដែលបានបង្ហាញពីវិធីកាត់សក់ដោយខ្លួនឯងផ្ទាល់មានភាពទាក់ទាញ រហូតមានអ្នកទស្សនាដល់ទៅ ១ លានដង។
គួរឱ្យដឹងថា ក្រៅពីជាតារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏ជាម្ចាស់ហាងសាឡនម្នាក់ ដែលនេះហាក់មិនមានអ្វីជាការលំបាក សម្រាប់នាងក្នុងការតុបតែងខ្លួនឡើយ។ អ្វីដែលប្លែក តិចនិកនៃការបង្ហាញពីវិធីកាត់សក់នោះឃើញថា នាងអាចកាត់សក់ដោយខ្លួនឯង ដែលមើលទៅពិតជាស្រស់ស្អាតសមទៅនឹងទម្រង់មុខថែមទៀត។ ក្នុងនោះ ក៏មានការសរសើរពីសំណាក់អ្នកគាំទ្រថា ចំរើន សុភ័ក្ដ្រ ពិតជាពូកែណាស់។ ចង់ដឹងថា ចំរើន សុភ័ក្ត្រ កាត់សក់ដោយខ្លួនឯងមានភាពស្រស់ស្អាតបែបណា តស់! ទៅមើលវីដេអូខាងក្រោម ៕
រូបថត ៖ ហ្វេសប៊ុក