ការពិត ឪពុកកូនក្នុងផ្ទៃ ឌី សូនីតា គឺអេឡិចហ្សូរ៉ា សោះ!
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសទស្សនិកជនដែលតែងតែស្រឡាញ់គាំទ្រតារាសម្ដែង ឌី សូនីតា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល ខណៈឪពុករបស់ក្មេងក្នុងផ្ទៃត្រូវមហាជនដឹងថា គឺជាដៃគូយល់ចិត្តកន្លងមកលោក អេឡិចហ្សូរ៉ា ។
ទន្ទឹមនឹងការបង្ហាញរបស់ ឌី សូនីតា ដោយឡែកបើងាកទៅលោក អេឡិចហ្សូរ៉ា វិញ បានបង្ហាញចេតនាហាក់ដូចជាចង់បញ្ជាក់ថា លោកគឺជាឪពុករបស់កូនក្នុងផ្ទៃ ។ អេឡិចហ្សូរ៉ា បានលើកឡើងពីលើវីដេអូរបស់ ឌី សូនីតា ថា «សូមអរគុណនូវពាក្យជូនពរ និង ពិតជាសូមអធ្យាស្រ័យដល់ពុកម៉ែបងប្អូនផង ហើយក៏សូមអរគុណទុកជាមុននូវការយោគយល់ដល់យើងខ្ញុំ យើងខ្ញុំពិតជាស្រឡាញ់បងប្អូនណាស់នូវអ្វីគ្រប់យ៉ាងដែលបានលើកទឹកចិត្តដល់យើងខ្ញុំ» ។
តាមការបញ្ជាក់នៅក្នុងវីដេអូទម្លាយថាខ្លួនកំពុងមានផ្ទៃពោះទាំងមិនទាន់រៀបការនោះ តារាសម្ដែង ឌី សូនីតា បានរៀបរាប់ថា នាងមិនចង់លាក់បាំងទស្សនិកជនទេ ប៉ុន្ដែនាងមានមូលហេតុជំងឺដំណរពូជមួយ ដែលពិបាកនឹងមានកូនទើបនាងសម្រេចចិត្តបង្ហាញនៅពេលដែលកូនក្នុងផ្ទៃមានសុខភាពល្អ តែទោះបីជាមានហេតុផលបែបនេះ ឌី សូនីតា នៅតែអះអាងទទួលរាល់ពាក្យខំមិនជូនពរ និង រិះគន់ពីមហាជន ។
មហាជនជាច្រើនបានចូលរួមអបអរសាទរ លើកទឹកចិត្តនាង និង លោក អេឡិចហ្សូរ៉ា សម្រាប់សមាជិកថ្មីក្នុងផ្ទៃនោះ ហើយសូម្បីតែលោក អេឡិចដាហ្វី ប្អូនប្រុសបង្កើតរបស់លោក អេឡិចហ្សូរ៉ា ក៏បានចូលទៅខំមិនថា ជិតបានក្មួយពហើយ ថែមទៀតផង ៕