ធ្លាយព័ត៌មាន Chef ឫទ្ធី កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយដាក់អុកស៊ីហ្សែនជំនួយដង្ហើម
មហាជនអ្នកគាំទ្រ និង អ្នកនិយមទស្សនាកម្មវិធី Master Chef Khmer កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានបុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកមួយអះអាងជាប្អូនធម៌បានបង្ហោះថា Chef ឫទ្ធី កំពុងស្ថិនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
ម្ចាស់គណនីហ្វេសប៊ុករូបនោះឈ្មោះថា Manawin Chum បានបង្ហោះសារជូនដំណឹងឲ្យដឹងថា Chef ឫទ្ធី ពេលនេះកំពុងដាក់អុកស៊ីសែននៅក្នុងបន្ទប់ ICU និង ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ។
“ខ្ញុំសុំកែព័ត៌មានវិញ ដោយសារទទួលព័ត៌មានច្រឡំ គាត់មិនទាន់ទទួលមរណភាពទេ ដោយសារគាត់នៅដាក់អ៊ុកស៊ីសែន ក្នុងបន្ទប់ ICU តែពេលនេះបងស្រីជាប្រពន្ធគាត់កំពុងរៀបចំគាត់មកផ្ទះគាត់វិញហើយ ដំណាក់កាលចុងក្រោយហើយ” ។ នេះជាសំណេរទាំងស្រុងរបស់បុរសដែលអះអាងជាប្អូនធម៌បានបង្ហោញ ។
ពាក់ព័ន្ធនឹងការបង្ហោះសារនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានយល់ថាជាព័ត៌មានក្លែងក្លាយ ប៉ុន្តែបើតាមម្ចាស់គណនីខាងលើគឺបានអះអាងយ៉ាងច្បាស់ ព្រោះលោកជាប្អូនធម៌របស់ Chef ឫទ្ធី ដែលរាប់អនមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាយូរមកហើយ ។
គួរបន្ថែមដែរ ទាក់ទងការលើកឡើងពីស្ថានភាពជំងឺរបស់គណៈកម្មការកម្មវិធី Master Chef Khmer យ៉ាងណាក៏នៅមិនទាន់ច្បាស់នៅឡើយនោះទេ ។ ជាក់ស្តែងក្រុមការងាផលិតកម្មវីធីនេះ បានប្រាប់ប្រជាប្រិយថា «ក្រុមការងារ ទំនាក់ទំនងទៅកាន់គ្រួសារលោកមិនទាន់បាន» ៕