នេះហើយរូបភាព Chef រិទ្ធីគេងលើគ្រែពេទ្យស្ដូកស្ដឹង បាត់មាត់បាត់ក មុនលាចាកលោកទៅ
មហាជនស្ទើរទូទាំងប្រទេសដែលនិយមទស្សនាកម្មវិធីលំដាប់ពិភពលោក Master Chef Khmer បានស្គាល់យ៉ាងច្បាស់ Chef រិទ្ធី មានឈ្មោះល្បីល្បាញខ្លាំងក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីនេះទាំង ២ រដូវកាល ។ អ្វីដែលធ្វើឱ្យមហាជនរន្ធត់ចិត្តបំផុតនោះ នាវេលាព្រលប់ថ្ងៃទី ២០ ខែតុលា ២០២០ នេះមានព័ត៌មានទម្លាយពីអ្នកស្និទ្ធបំផុតរបស់លោក ស៊ូ សោភណ្ឌរិទ្ធី ដែលទស្សនិកជនស្គាល់ច្បាស់តែងហៅថា Chef រិទ្ធី បានទទួលមរណភាពហើយ ដោយសារតែជំងឺសួតធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ ។
ដំណឹងនៃការទទួលមរណភាពរបស់គណៈកម្មការប្រឡងប្រកួតធ្វើម្ហូបដ៏ល្បីល្បាញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឱ្យជឿនោះទេ ព្រោះលឿនពេកហើយ ឃើញរូបលោកតាមទូរទស្សន៍នៅស្រស់ពព្រាយសោះបែរជាត្រូវស្លាប់បាត់បង់ជីវិតបែបនេះ ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានបញ្ជាក់ហើយថា Chef រិទ្ធី បានទទួលមរណភាព និងបាននិមន្តព្រះសង្ឃសូត្រមន្តទាំងមិនទាន់ដោះអុកស៊ីហ្សែនចេញ ដើម្បីរង់ចាំឱ្យផុតឆុងសិន ។ កាន់តែរំជួលចិត្តបំផុតនោះ គឺរូបភាពចុងក្រោយដែលលោកបានគេងនៅលើពេទ្យស្ដូកស្ដឹងបាត់មាត់បាត់ក ជាសញ្ញាណប្រាប់ថាលោកនឹងឃ្លាតចាកឆ្ងាយជារៀងរហូតហើយ ៕