១ ខែមុន Chef ឫទ្ធី បង្ហោះរូបថតទាំងនេះ តែមិនសូវមានអ្នកចាប់អារម្មណ៍ថាលោកមានជំងឺ
មានការភ្ញាក់ផ្អើលជាខ្លាំង នៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ បន្ទាប់ពីទទួលបាននូវដំណឹងមរណភាពរបស់ គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef ឬទ្ធី» ដែលធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង។
យ៉ាងណាមិញ ស្របពេលនៃការកាន់ទុក្ខរបស់ក្រុមគ្រួសារ មិត្តភក្តិ និង មហាជនអ្នកគាំទ្រនោះ ក៏មានការលើកឡើងពីការចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរថា រូបភាពមួយរយៈពេលចុងក្រោយ មុនការបាត់បង់ជីវិតរបស់ Chef ឫទ្ធី មើលទៅរូបលោក ហាក់មានរូបរាងស្គម ស្លេកស្លាំង យ៉ាងខ្លាំង។
ដោយឡែកបើតាមលោក អ៊ឹម ជីវ៉ា បានបង្ហាញតាមរយៈផេក សិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា Chef ឫទ្ធី ទទួលមរណភាពដោយសារជំងឺ លើសឈាម និង លើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់សព សូមធ្វើការបដិសេធដែលកន្លងមកមានការលើកឡើងថា Chef ឫទ្ធី មរណភាពដោយសារកើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនជាការពិតទេ៕ សូមទស្សនារូបភាពចុងក្រោយដែល Chef ឫទ្ធី បានបង្ហោះលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក ខាងក្រោម៖