ដឹងការពិត Chef ឫទ្ធី បាត់បង់ជីវិត ដោយសារជំងឺ ២ មុខនេះ
មរណភាពរបស់លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ឬហៅថា Chef ឫទ្ធី គណៈកម្មការដ៏ល្បីឈ្មោះក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក Master Chef Khmer នៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញ បានធ្វើឱ្យមហាជនក្ដុកក្ដួលរំជួលចិត្ត សោកស្ដាយសឹងតែមិនជឿថា លោកចាកចេញទៅគ្មានថ្ងៃត្រឡប់ឆាប់រហ័សបែបនេះ ព្រោះលោកនៅមានវ័យក្មេង ។
ដោយឡែកបើតាមលោក អ៊ឹម ជីវ៉ា បានបង្ហាញតាមរយៈផេក សិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា Chef ឫទ្ធី ទទួលមរណភាពដោយសារជំងឺ លើសឈាម និង លើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់សព សូមធ្វើការបដិសេធដែលកន្លងមកមានការលើកឡើងថា Chef ឫទ្ធី មរណភាពដោយសារកើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនជាការពិតទេ ។
សពរបស់អតីតគណៈកម្មការ Master Chef Khmer គឺលោក ស៊ឺ សោភ័ណ្ឌឫទ្ធី កំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងបុរីមហាខណ្ឌសែនសុខ សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ហើយក្នុងនោះគេឃើញវត្តមាន Chef ណារ៉ា ក៏បានទៅចូលរួមរំលែកទុក្ខដល់ពិធីបុណ្យសពផងដែរនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ នេះ ៕
រូបភាព៖ សិល្បករកម្ពុជា