អីយ៉ាស់! ម៉ឺន ឯកសុភារិទ្ធ ចងចាំឈុតមួយនេះជាងគេ ក្នុងរឿង «ប្រហុកក្រអូប» (វីដេអូ)
ក្រោយពីបានចូលប្រឡូកក្នុងវិស័យដើរម៉ូដ និង សម្តែង រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក ម៉ឺន ឯកសុភារិទ្ធ ហាក់បោះជំហានយ៉ាងជោគជ័យនៅក្នុងវិថីសិល្បៈ។ លើសពីនេះ គេឃើញថាមិនត្រឹមតែជា តារាសម្ដែង និង អ្នកដើរម៉ូដប៉ុណ្ណោះទេ តែតារាប្រុសស្រស់សង្ហារូបនេះ ក៏បានចាប់អាជីពជាពិធីករបន្ថែមទៀតដែរ។
បើក្រឡេកមកមើល អាជីពនៃការសម្តែងវិញនោះ ម៉ឺន ឯកសុភារិទ្ធ ក៏បានកាន់តំណែងជាតួឯក និង តួសំខាន់ជាច្រើនមកហើយក្នុងខ្សែរឿងភាពយន្ដភាគទូរទស្សន៍របស់ស្ថានីយ៍ទូរទស្សន៍ជាច្រើន នាពេលកន្លងមក។ យ៉ាងណាមិញ ថ្មីៗនេះ តារាប្រុសរូបនេះ បានបង្ហាញវត្តមានសម្ដែងជាតួអង្គលេចធ្លោមួយនៅក្នុងខ្សែរឿង «ប្រហុកក្រអូប» ដែលកំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ហើយសម្ដែងជាតួអង្គមាន ចរិតលក្ខណៈ ខុសប្លែកពីការសម្តែងមុនៗយ៉ាងខ្លាំង។
ក្នុងខ្សែរឿង «ប្រហុកក្រអូប» នេះ ម៉ឺន ឯកសុភារិទ្ធ បានសម្តែងជាតួអង្គរង ដែលមានចរិតលក្ខណៈជាព្រាននារី មនុស្សមានពុតត្បុត ពិសពុល យ៉ាងខ្លាំង ដល់ថ្នាក់សូម្បីតែលោកផ្ទាល់ក៏មិននឹកស្មានថាខ្លួនអាចសម្តែងល្អបែបនេះដែរ។ ជាពិសេសនោះ លោកបានសង្កត់ធ្ងន់ទៀតថា «រឿងនេះ លោកពេញចិត្តជាងគេ គឺឈុតដែលលោកចាប់រំលោភតួឯកស្រី»។
តស់! ចង់ដឹងថា មូលហេតុអ្វីបានលោកពេញចិត្តឈុតឆាកនេះជាងគេ សូមទស្សនាវីដេអូខាងក្រោម៖
រឿង «ប្រហុកក្រអូប» មានចាក់ផ្សាយ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៧ យប់លើកញ្ចក់ទូរទស្សន៍CTN៕