អបអរសាទរ! ទីបំផុត «Minzy» អតីតសមាជិក 2NE1 បើកផលិតកម្មផ្ទាល់ខ្លួនហើយ
អបអរសាទរ ! តារាចម្រៀង «Minzy» ចាប់ផ្តើមដំណើរការផលិតកម្មផ្ទាល់ខ្លួន តាមក្តីស្រមៃហើយ។ កន្លងមក អតីតសមាជិកក្រុមចម្រៀង 2NE1 «Minzy» ធ្លាប់បានលើកឡើង នៅក្នុងកម្មវិធី Video Star រួចហើយថា នាងមានក្តីស្រមៃ និង ត្រៀមបើកផលិតកម្មផ្ទាល់ខ្លួន ដោយមានការជួយឧបត្ថម្ភពីលោកប៉ារបស់នាងផ្ទាល់ ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ នេះ បំណងរបស់តារាចម្រៀង K-Pop វ័យក្មេងរូបនេះបានសម្រេចជោគជ័យហើយ ដោយផលិតកម្មផ្ទាល់របស់នាងត្រូវបានប្រកាសបើកដំណើរការជាផ្លូវការហើយ ។ ផលិតកម្មនោះដែរមានឈ្មោះថា «MZ Entertainment» ដែលមាន Minzy ជាស្ថាបនិក និង មានការគ្រប់គ្រងដោយរៀមច្បងក្នុងវិស័យសិល្បមួយរូបទៀតឈ្មោះ Gong Soon Yong ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រកាន់តែរំភើបចិត្ត និង មិនអាចទន្ទឹងរង់ចាំបាននោះ គឺការបង្ហាញនូវសមិទ្ធផលថ្មីក្នុងផលិតកម្មផ្ទាល់របស់ Minzy ជាពិសេសគឺ អ្នកគាំទ្របានចងចាំពាក្យរបស់ Minzy ថា «នាងបង្កើតផលិតកម្មផ្ទាល់ខ្លួន ដើម្បីចង់ឲ្យសមាជិក 2NE1 បានមកច្រៀងរួមគ្នាវិញ ដូចទៅនឹងក្តីស្រមៃរបស់ CL»៕