រតនៈ វិសិដ្ឋ ថា «សិល្បប្រទេសខ្ញុំ យ៉ាងម៉េចក៏មានដែរ ចាប់ដាក់ៗ មិនដឹងមកពីណាពីណីទេ…»
រយៈពេលប្រមាណជាជិត ១០ ឆ្នាំមកហើយ លើវិថីសិល្បរបស់តារាសម្តែង និង ចម្រៀង រតនៈ វិសិដ្ឋ មហាជនអ្នកគាំទ្របានចាត់ទុកថាលោក ជាសិល្បករមួយរូប ដែលមានទេពកោសល្យ និង សាងកេរ្តិ៍ឈ្មោះល្បីក្នុងអាជីពនេះ។
ទន្ទឹមនឹងគ្នានេះ ក្នុងនាមជាសិល្បករដែលចូលប្រឡូកក្នុងវិស័យសិល្បយូរក្រែលនោះ លោក រតនៈ វិសិដ្ឋ ស្រាប់តែទើបបង្ហាញអារម្មណ៌របស់ខ្លួន ក្នុងការបង្ហោះសារមួយនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ មើលទៅហាក់ខកចិត្តនឹងវិស័យសិល្បខ្មែរ ក្នុងចំនុចមួយចំនួនផងដែរ។
សារនោះដែរ លោក រតនៈ វិសិដ្ឋ បានរៀបរាប់ថា « សិល្បប្រទេសខ្ញុំ យ៉ាងម៉េចក៏មានដែរ ចាប់ដាក់ៗ មិនដឹងមកពីណាពីណីទេ ចឹងបានធ្វើកម្មវិធីអីធំ ១ មិនមានអ្នកគាំទ្រ បើគេមិនគាំទ្រ ថាខ្មែរមិនជួយខ្មែរ ។ ហ៊ី ! អ្នកមានជំនាញពិត និង ទេព្យកោសល្យច្បាស់ គឺ ត្រូវដេកផ្ទះ ! សុំទោសបើខ្ញុំនិយាយខុស »៕