មានរឿងអ្វី? សុខៗ ពេជ្រ សោភា ទម្លាយពីជីវិតជាស្រី្តមេម៉ាយ
មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសអ្វកគាំទ្រ នៅពេលដែលឃើញតារាចម្រៀង ពេជ្រ សោភា បានបង្ហាញពីជីវិតស្រ្តីមេម៉ាយ ដែលរស់នៅបែបសប្បាយៗចង់ធ្វើអ្វីទិញអ្វីមិនខ្វល់ពីអ្នកដទៃ។ គេមិនបានដឹងទេថា ហេតុអ្វីសុខៗ តារាចម្រៀងរូបនេះនិយាយពីរឿងទាំងនេះ ឬ ក៏អាចជាអត្ថន័យនៅក្នុងបទចម្រៀងថ្មីរបស់នាង។
គេចាំបានថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ក៏ជាស្រ្តីមេម៉ាយវ័យក្មេងម្នាក់ ដែលនាងធ្លាប់រៀបការ កាលពីឆ្នាំ ២០១៥ ជាមួយអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ អ្វីដែលគួរឱ្យស្តាយ សាងគ្រួសារមិនបានប៉ុន្មានផង ជីវិតគូរបស់កំពូលតារាចម្រៀងរូបនេះ បានដើរដល់ផ្លូវបំបែក ដោយហេតុផលមិនចុះសម្រុងគ្នា។
ពេលនេះដែរ ពេជ្រ សោភា កំពុងរស់នៅយ៉ាងមានក្តីសុខ ដោយនាងរកបានមនុស្សយល់ចិត្តហើយគឺបុរសសង្ហា ឆឹម សក្កដា ដែលកន្លងមក នាងធ្លាប់ប្រកាសថា នឹងរៀបការជាមួយគ្នាទៀតផង ប៉ុន្តែនៅសុខៗ ពេជ្រ សោភា បែរជាទម្លាយពីជីវិតជាស្រ្តីមេម៉ាយបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនបែបនេះថា « ជីវិតជាស្ត្រីមេម៉ាយអ្នកណាថាពិបាករស់ជាខ្លួនឯងក្រោកពីគេងរកសុី មានលុយទិញ អ្វី ដែលយើងចង់បានសំខាន់មេម៉ាយមាន (ខាន់ស្លា) តែអ្នកដែលពិបាកគឺជាជីវិតមនុស្សស្រីប្តីលួចមានស្រីចាំផ្លូវប្តីលួចឆែកទូរស័ព្ទតាមដានប្តី ជីវិតជាប្រពន្ធវាទៅជាដូចចោរចាំចាប់ប្តីលួចមានស្រី ចង់ដឹងស្រី របស់ប្តីជាអ្នកណាតើហត់ទេ?តែបើប៉ះចំប្តីល្អទៅជាសំណាងទៅតោះteam មេម៉ាយ លើកកែវមួយ»។
ការលើកឡើងរបស់ ពេជ្រ សោភា ហាក់ទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសមិត្តនារីជាច្រើន ហើយអ្នកខ្លះលើកឡើងថា ប្រហែលជាគិតបែបនេះហើយបានជា ពេជ្រ សោភា នៅតែរារែកក្នុងការសម្រេចចិត្តរៀបការជាថ្មី តែយ៉ាងណា ពេជ្រ សោភា នៅតែអះអាងថាចំណងស្នេហ៍រវាងនាង និង លោក ឆឹម សក្កដា នៅតែផ្អែមល្ហែមមិនមានបញ្ហាអ្វីឡើយ គ្រាន់តែនាងមិនទាន់សម្រេចចិត្តថារៀបការនៅពេលណា៕
រូបថត ៖ ហ្វេសប៊ុក