សុភ័ក្ត្រ កុសុម៉ា ឱ្យតែជិតដល់ថ្ងៃបុណ្យ Halloween គឺរវល់ជាងរាល់ថ្ងៃ ព្រោះរឿងមួយនេះ!
ស្របពេលថ្ងៃបុណ្យ Halloween កាន់តែកៀកមកដល់ គេបានកត់សម្គាល់ឃើញមានអ្នកលេងហ្វេសប៊ុកមួយចំនួនចាប់ផ្តើមបង្ហោះរូបតុបតែងខ្លួនប្លែកក្នុងរូបភាពជាខ្មោច ដើម្បីអបអរក្នុងពិធីបុណ្យដែលហូរចូលពីបរទេសមួយនេះ ក្នុងនោះតារាក្នុងសិល្បៈមួយចំនួនក៏ចាប់ផ្តើមបង្ហាញសកម្មភាពលេងបណ្តើរៗនឹងគេផងដែរ ។
ជាក់ស្តែងដំបូងគេនេះ គេបានសង្កេតឃើញពិធីការិនីសម្បុរស្រអែម និង ល្បីឈ្មោះ សុភ័ក្ត្រ កុសុម៉ា ចាប់ផ្តើមបង្ហាញសកម្មភាពចូលរួមលេងក្នុងឱកាសពិធីបុណ្យមួយនេះផងដែរ ដោយគេមើលឃើញនាងតុបតែងខ្លួនប្លែកគួរឱ្យចាប់អារម្មណ៍ណាស់ ។ បើតាមរូបភាពដែលពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ គេឃើញនាងបានតុបតែងខ្លួនជាតួអង្គតុក្កតា Selamon ក្នុងសណ្ឋានជាខ្មោច មានភ្នែកពណ៌ក្រហម សក់វែង និង មានឈាមហូរចេញពីមាត់យ៉ាងទាក់ទាញ ។
តាមរយៈការតុបតែខ្លួនបែបនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង មិនតែប៉ុណ្ណោះនាងក៏ទទួលបានការលើកសរសើរថា ពូកែរកនឹងតុបតែងខ្លួនប្លែករាល់ឆ្នាំ ឱ្យតែជិតចូលដល់ថ្ងៃ Halloween នោះ ។ ស្របគ្នានឹងការចាប់អារម្មណ៍នោះទៀត គេក៏បានឃើញពិធីការិនីសម្បុរស្រអែមរូបនេះបង្ហោះសារអមនឹងរូបខាងលើដែរថា «គឺថាឱ្យតែជិតដល់ថ្ងៃ Halloween រវល់ជាងរាល់ថ្ងៃ ដោយសារទម្រង់មុខរបស់យើងស៊ីខ្លាំង» ៕