សម្រាលកូនជាង ៣ ខែ យក់ ថិតរដ្ឋា ចាប់ផ្តើមសម្រុកការងារភ្លែត
គ្រាន់តែសម្រាលកូនទីបី បានប្រមាណជាងបីខែតែប៉ុណ្ណោះ តារាចម្រៀង យក់ ថិតរដ្ឋា ចាប់ផ្តើមត្រឡប់វិលចូលមកច្រៀងវិញដែលធ្វើឱ្យអ្នកគាំទ្រមានការរីករាយជាខ្លាំង ហើយតាមគម្រោងតារាចម្រៀង សំឡេងស្អករូបនេះ នឹងលេចមុខនៅក្នុងឆាកប្រគំុតន្រ្តីនៅស្ថានីយទូរទស្សន៍ស៊ីធីអិន នៅចុងសប្តាហ៍នេះតែម្តង ។
ក្រោយពីកំពូលតារាចម្រៀង មាស សុខសោភា ចាកចេញពីផលិតកម្មថោន មានការនិយាយតៗគ្នាថា តារាចម្រៀង យក់ ថិតរដ្ឋា អាចជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មមួយនេះ។ ស្របពេល យក់ ថិតរដ្ឋា លេចមុខវិលមកច្រៀងទាំង សរសៃខ្ចីទៀតនោះកាន់តែធ្វើឱ្យមានការសន្និដ្ឋានថា យក់ ថិតរដ្ឋា ចេញមុខដើម្បីស្តារកេរ្ដិ៍ឈ្មោះជាថ្មី។
ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងថាការត្រលប់មកវិញលើកនេះ យក់ ថិតរដ្ឋា នឹងមានអ្វីប្លែក វាយបំបាក់ភាពស្ងប់ស្ងាត់របស់ខ្លួនកន្លងមកនោះទេ ។
ក្រោយក្លាយជាអ្នកម្តាយរបស់កូនៗដល់ទៅបីនាក់ យក់ ថិតរដ្ឋា ហាក់មានរូបរាងធាត់ទ្រលុកទ្រលន់ជាងមុន ដែលមានការលើកឡើងពីសំណាក់អ្នកគាំទ្រថា នាងគួរតែសម្រកទម្ងន់ខ្លះ ព្រោះអាចធ្វើឱ្យមានការប៉ះពាល់ដល់សំឡេង។
គួរឱ្យដឹងថា ក្រៅពីអាជីពជាចម្រៀង យក់ ថិតរដ្ឋា ក៏មានមុខរបរនៅក្នុងដៃ គឺការលក់ផលិតផលរក្សាសម្រស់ ដែលកំពុងដំណើរការយ៉ាងរលូនផងដែរ៕