៥ ឆ្នាំឡើងជិត ២០ គីឡូ ស្រាប់តែ សុន ស្រីពេជ្រ បោះសម្តីបែបនេះលើហ្វេសប៊ុក
មិនមែនជារឿងលេងសើចទេតារាចម្រៀង សុន ស្រីពេជ្រ កាន់តែបែកសាច់ និង មានរូបរាងទ្រលុកទ្រលុនប្លែកជាងមុន ជាពិសេសក្រោយពីនាងសម្រាលកូនជាបន្តបន្ទាប់ ។ សុន ស្រីពេជ្រ បានត្អូញថាខុសគ្នាប៉ុន្មានឆ្នាំសោះនាងឡើងដល់ទៅ ១៨ គីឡូក្រាម ពិតជាមិនធម្មតានោះទេ ។
សុន ស្រីពេជ្រ ដែលធ្លាប់តែមានរូបរាងតូចច្រឡឹង តែក្រោយពីមានកូនជាបន្តបន្ទាប់ ពិសេសក្រោយសម្រាលកូនទីពីរ នាងមានការប្រែប្រួលជាងមុនដោយមានមុខមូលក្រឡង់ និង មានសាច់ឈាមទ្រលុកទ្រលន់ ធ្វើឱ្យមិត្តភក្តិក្នុង និង ក្រៅសិល្បៈលាន់មាត់ស្ទើរគ្រប់គ្នា សូម្បីនាងខ្លួនឯងក៏ទទួលស្គាល់បែបនេះដែរ ។ តារាចម្រៀង និយមច្រៀងបទពីដើមរូបនេះបានលើកឡើងបែបលេងសើចថា «ខុសគ្នាតែ ៥ ឆ្នាំសោះឡើងដល់ទៅ ១៨ គីឡូ ចុះ ៥ ឆ្នាំទៅមុខទៀតវាឡើងដល់ណា ហានីភ័យ» ។ កន្លងមក សុន ស្រីពេជ្រ បានឱ្យដឹងថានាងទម្ងន់ ៤០ គីឡូទេ តែពេលនេះឡើងដល់ ៥៨ គីឡូហើយ ។
ហាក់ខុសពីតារាដទៃដោយសារជីវិតគូមិនសមប្រកប សុន ស្រីពេជ្រ បានចេញមកច្រៀងទាំងទើបសម្រាលកូនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយពេលទំនេរនាងក៏បានងាកមកលក់បុកល្ហុងថែមទៀត ធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសម្តែងការអាណិតដល់រូបនាងគ្រប់គ្នា ប៉ុន្តែ សុន ស្រីពេជ្រ បាននិយាយថាដើម្បីកូនប្រុសស្រីទាំងពីរនាងត្រូវតែតស៊ូ ព្រោះកូនៗគឺជាជីវិតរបស់នាង ។ មានការសរសើរដល់ សុន ស្រីពេជ្រ ដែលចែកផ្លូវជាមួយស្វាមីដោយស្ងប់ស្ងាត់ និង សន្តិវិធីមិនមានការទាស់ទែងហែកហួរតាមបណ្តាញសង្គមឡើយ ៕