តារាចម្រៀង Original បុរស ៥ រូប លេចធ្លោខ្លាំងលើវិស័យភាពយន្ត
បើនិយាយពីតារាចម្រៀង Original ផ្នែកបុរសក៏មានជាច្រើន ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជន ។ យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកតារាចម្រៀង Original ផ្នែកបុរស ៥ រូប មកបង្ហាញជូនដល់លោកអ្នក ព្រោះតែតារាចម្រៀង ៥ ដួងនេះ មិនត្រឹមតែសាងកេរ្តិ៍ឈ្មោះក្នុងការច្រៀងតែម្យ៉ាងនោះទេ តែពួកគេក៏មានសមត្ថភាព និង សាងភាពល្បីល្បាញក្នុងការសម្តែងខ្សែភាពយន្តផងដែរ ។
១) សាយ
មិនត្រឹមតែជាតារាចម្រៀង Original ប៉ុណ្ណោះទេ សាយ ក៏មានសមត្ថភាពផ្នែកលេងឧបករណ៍ហ្គីតា និង ជាតារាសម្តែងផងដែរ ។ មកដល់ពេលនេះ សាយ បានសម្តែងខ្សែភាពយន្តជាច្រើនមកហើយដែរ ដូចជារឿង «កោះពេជ្រ» «កុំស្រែក» «បាតដៃខ្មៅ» «សិស្សច្បង» «ខ្យល់ខែកុម្ភៈ» «ពន្លឺនៃក្តីស្រមៃ» និង រឿងខ្លីមួយចំនួនទៀត ។
២) ចេន
ចេន បច្ចុប្បន្នកំពុងតែមានសន្ទុះប្រជាប្រិយយ៉ាងខ្លាំងទៅលើវិស័យចម្រៀង Original ជាពិសេសនោះ គឺភាពស្រស់សង្ហារបស់លោកតែម្តង ។ យ៉ាងណាមិញ ម្ចាស់បទ «ជូនអូនទៅរកគេ» រូបនេះ ក៏ធ្លាប់បានសម្តែងខ្សែភាពយន្តដូចគ្នាដែរ គឺរឿង «បាតដៃខ្មៅ» ។
៣) Kai
ទោះបីជាទើបបោះជំហានក្នុងវិស័យសិល្បក៏ពិតមែន តែតារាចម្រៀង Kai ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើស្នាដៃ នៃការផលិតបទចម្រៀង Original របស់លោកផងដែរ ។ តារាប្រុសរាងខ្ពស់រូបនេះ ក៏បានគ្រងដំណែងជាតួឯកផងដែរក្នុងខ្សែរឿងភាគ «ផ្កាព្កុលមាស» រឿង «ស្នេហ៍ឆ្លងវេហា» និង រឿងប្រភេទ series មួយចំនួនទៀត ។
៤) នូ ឧសភា
នូ ឧសភា មិនត្រឹមតែជាតារាបង្ហាញម៉ូដ និង តារាចម្រៀង Original ប្រចាំ TMS ប៉ុណ្ណោះទេ តែលោកក៏ជាតារាសម្តែងទទួលបានប្រជាប្រិយភាពក្នុងវិស័យខ្សែភាពយន្តផងដែរ ។ ខ្សែភាពយន្តជាច្រើន ម្ចាស់បទ «ព្រងើយ» រូបនេះ ក៏បានសម្តែងជាតួឯកស្ទើរតែគ្រប់រឿងផងដែរ ។
៥) ម៉ា ច័ន្ទបញ្ញា
ម្ចាស់បទ «Forever Alone» ម៉ា ច័ន្ទបញ្ញា បានសាងកេរ្តិ៍ឈ្មោះដំបូងពីការច្រៀង និង និពន្ធទំនុកច្រៀងថ្មីបទចម្រៀងជាច្រើនបទ ។ ក្រោយមកមិនបានប៉ុន្មាន ម៉ា ច័ន្ទបញ្ញា ក៏មានឱកាសបានក្លាយជាតួឯកក្នុងខ្សែភាពយន្តរឿង «កិច្ចសន្យាស្នេហ៍ Tom&Jerry» ៕