Super Junior វិលមកអង្រួន K-Pop ជាថ្មី ដើម្បីអបអរខួបបង្កើតក្រុម ១៥ ឆ្នាំ
រយៈពេលជិតមួយឆ្នាំ មកហើយក្រោយពីបានបង្ហាញ Album ទី ៩ កាលពីដើមឆ្នាំ ២០២០ របស់កំពូលក្រុមតារាចម្រៀង K-pop «Super Junior» ស្រាប់តែនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ នេះ ផលិតកម្ម SM បានប្រកាសដំណឹងជាផ្លូវការថ្មីមួយទៀតនៃការវិលត្រលប់របស់ក្រុមតារាចម្រៀងប្រុសនេះ បានធ្វើឲ្យមហាជនជាច្រើនប្រទេសហាក់រំភើបចិត្តយ៉ាងខ្លាំង ។
ការបង្ហាញវត្តមានសារជាថ្មីនេះដែរ គឺជាការអបអរខួបគម្រប់ ១៥ ឆ្នាំ នៃការបង្កើតក្រុមចម្រៀង «Super Junior» និង ជាការបង្ហាញនូវ Album ចម្រៀង ទី ១០ របស់ពួកគេ ។ គួរឲ្យដឹងថា Album ទី ១០ នេះ នឹងបង្ហាញទាំងស្រុងនៅខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ៕