ពិធីការិនី ប៉ែន ស្រីពេជ្រ ជូនពរអនាគតស្វាមី ក្នុងថ្ងៃកំណើតយ៉ាងផ្អែមល្ហែម
បើទោះរវល់នៅក្នុងអាជីពជាពិធីការិនី និង ការរកស៊ីក៏ពិតមែនតែពិធីការិនីរូបស្រស់ ប៉ែន ស្រីពេជ្រ មិនភ្លេចបង្ហោះសារជូនពរដល់អនាគតស្វាមី នៅក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម។
បើទោះមិនទាន់ Surprise ជាកាដូ ឬ នំខួបកំណើតសម្រាប់ថ្ងៃពិសេសឱ្យគូដណ្តឹងតែ ប៉ែន ស្រីពេជ្រ មិនភ្លេចបង្ហោះពាក្យពេចន៍ជូនពរដល់គូដណ្តឹងជាចំហរថា «រីករាយថ្ងៃកំណើតម្ចាស់ចិត្ត អនាគតស្វាមី ឆេង ពន្លកនេត្រា ជូនពរបងជោគជ័យគ្រប់ភារកិច្ចការងារ ប្រាថ្នាអ្វីបានដូចបំណង ជា ពិសេសការរកសុីរបស់យើងទាំងពីរ ជោគជ័យពេលវេលាលឿនណាស់នៅសល់ពីរខែទៀត ដល់ថ្ងៃ ពិសេសហើយ ០៨ – ០១ -២០២១»។
ជាមួយនឹងការអបអរសាទរពីសំណាក់់អ្នកគាំទ្រចំពោះ ប៉ែន ស្រីពេជ្រ ដែលរកបានដៃគូស័ក្តិសម ក៏មានការសរសើរថាពិតជាផ្អែមល្ហែមណាស់មួយគូនេះ។
គួរឱ្យដឹងថា ប៉ែន ស្រីពេជ្រ ក៏ជាពិធីការិនីដែលមានប្រជាប្រិយភាពមួយរូប នៅក្នុងទូរទស្សន៍ហង្សមាស ដែលមានទាំងសមត្ថភាព និង សម្រស់មិនចាញ់ពិធីការិនីរៀមច្បងនោះទេ។ ក្រៅពីការងារសិល្បៈ ប៉ែន ស្រីពេជ្រ ក៏មានមុខរបរបន្ទាប់បន្សំគឺលក់ប្រហិត ដែលមានជាច្រើនសាខាផងដែរ៕
រូបថត ៖ ហ្វេសប៊ុក