ឌី សូនីតា ស្រក់ទឹកភ្នែកក្នុងថ្ងៃសម្រាលកូន ព្រោះរឿងមួយនេះ
កាលពីថ្ងៃទី ២២ ខែតុលា កន្លងទៅថ្មីៗនេះ តារាសម្ដែង ឌី សូនីតា និង លោក អេឡិចហ្សូរ៉ា រំភើបរីករាយជាពន់ពេក ខណៈពួកគេទាំងពីរបានទទួលសមាជិកថ្មី ដែលជាកូនស្រីមានមុខមាត់ស្អាតបាត សថ្លោសទ្រលុកទ្រលន់ ច្រមុះស្រួច គួរឱ្យស្រឡាញ់បំផុត ។
នៅពីក្រោយស្នាមញញឹមក្រោយសម្រាលដោយជោគជ័យ និង ទទួលបានកូនស្រីម្នាក់នេះ ក្នុងនាមជាម្ដាយម្នាក់ ឌី សូនីតា លួចស្រក់ទឹកភ្នែកពេលបានឮសំឡេងកូនយំដំបូង ព្រោះតែរំភើបចិត្តខ្លាំងពេក ដោយកន្លងមកនាងធ្លាប់អស់សង្ឃឹម តែពេលនេះក្ដីស្រមៃបានក្លាយជាការពិតហើយ ។
ឌី សូនីតា បានទម្លាយអារម្មណ៍ពិត បន្ទាប់ពីសម្រាលកូនដំបូងថា «ទឹកភ្នែកម៉ែស្រក់ ពេលឮសំឡេងកូនយំដំបូងបន្ទាប់ពីពេទ្យយកកូនចេញពីពោះម្តាយ រំភើបផង touching ផង មិនដឹងគួរនិយាយយ៉ាងម៉េចឱ្យសម ឱ្យត្រូវហ្នឹងអារម្មណ៍ ក្តីស្រមៃដែលពោរពេញដោយក្តីអស់សង្ឃឹម ក៏ប្រែទៅជារស់ឡើងវិញទាំងដូចជានៅក្នុងសុបិននៅឡើយ។ អរគុណដល់វត្ថុស័ក្ដិសិទ្ធិ អំពើល្អមិនសាបសូន្យមែន ទង្វើដែលខ្ញុំបានសាងជាមួយម្តាយខ្ញុំក៏ហុចផលមកឱ្យខ្ញុំវិញទាំងដែលមិនគួរឱ្យជឿ ស្រលាញ់ម្តាយឱ្យបានច្រើន លះបង់គ្រប់យ៉ាងដើម្បីគាត់ អ្នកនឹងសមប្រកបមកវិញនៅថ្ងៃមុខ» ៕