ស្វាមីតារាស្រី Sririta យកចិត្តនាងណាស់ ជូនពរថ្ងៃកំណើតក្នុងវ័យ ៣៩ ឆ្នាំ យ៉ាងមានន័យបំផុត
ថ្ងៃទី ២៧ ខែតុលា នេះ ជាថ្ងៃខួបកំណើតគម្រប់អាយុ ៣៩ ឆ្នាំរបស់កំពូលតារាសម្ដែងស្រីថៃនាង Sririta ដោយក្នុងនោះ ស្វាមីជាទីស្រឡាញ់របស់នាងគឺលោក Korn Narongdej បាននាំនាងទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃដើម្បីធ្វើបុណ្យសាងកុសល់នៅថ្ងៃកំណើត ។
ក្រៅពីជូនប្រពន្ធទៅធ្វើបុណ្យ លោក Korn Narongdej បានបង្ហោះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមបំផុតនៅលើគណនីអ៊ីនស្ត្រាក្រាម ជាមួយនឹងពាក្យសម្ដីគួរឱ្យរំភើបជំនួសតារាស្រី Sririta ថា «រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់របស់បង បងសូមជូនពរអូនឱ្យមានសុភមង្គលជាងគេក្នុងពិភពលោក បងស្រឡាញ់អូនខ្លាំងណាស់» ។ ចំណែក Sririta វិញ បានឃើញពាក្យជូនពរនេះហើយ ក៏បានតបសេចក្ដីស្រឡាញ់ទៅកាន់ស្វាមីវិញយ៉ាងពេញចិត្តបំផុតថា «អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា» ។
ចាប់តាំងពីរៀបការក្លាយជាប្ដីប្រពន្ធមក តារាស្រី Sririta និង ស្វាមី តែងបង្ហាញក្ដីស្នេហ៍យ៉ាងល្អូកល្អិន ជាមួយពាក្យសម្ដីស្វីតៗចំពោះគ្នាញឹកញាប់ខ្លាំងបំផុត ជាពិសេសចាប់តាំងពីតារាស្រីរូបនេះពពោះកូនដំបូងមក ពួកគេទាំងពីរកាន់តែបង្ហាញសុភមង្គលខ្លាំងទ្វេដង ៕