សោភា ទេពី អាយុទើប ១៧ ឆ្នាំសោះ តស៊ូរហូតទិញរថយន្តទំនើបក្នុងក្តីស្រមៃតម្លៃជាង ១០ ម៉ឺនដុល្លារ
ក្រោយប្រឹងប្រែងតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះតារាចម្រៀងវ័យក្មេងរូបស្រស់ សោភា ទេពី បានសម្រេចក្តីបំណងរបស់ខ្លួន ដោយបានទិញរថយន្តទំនើប ម៉ាក Lexus RX ៣៥០ មួយគ្រឿង តម្លៃខ្ពស់មិនធម្មតា ។
គេចាំបានថា ក្រោយពីមានឈ្មោះបោះសំឡេង សោភា ទេពី បានឡើងស៊េរីមកជិះរថយន្តទំនើបម៉ាក Lexus NX ២០០t តែនាងអះអាងថាជាកាដូរបស់ឪពុកម្តាយជូននាងប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ តារាចម្រៀងវ័យ ១៧ ឆ្នាំរូបនេះ បានដូរមកជិះរថយន្ត Lexus RX ៣៥០ ដែលនាងបញ្ជាក់ថាញើសឈាម របស់នាងផ្ទាល់ដែលខំប្រឹងតស៊ូក្នុងសិល្បៈកន្លងមក។
ជាមួយនឹងរថយន្តទំនើបពណ៌សដ៏ស្រស់ស្អាតនេះ សោភា ទេពី បានលើកឡើងថា «ស្រឡាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ម៉ា់ក់ ម៉ាក់ ហត់ណាស់ ទម្រាំបានកូនមកនៅជាមួយ» ។ បើតាមដឹងរថយន្តទំនើបរបស់ សោភា ទេពី មានតម្លៃដល់ទៅជាង ១០ ម៉ឺនដុល្លារឯណោះ ព្រោះជាប្រភេទស៊េរីឆ្នាំ ២០១៧ ។
គួរឱ្យដឹងថា សោភា ទេពី ចាប់មានឈ្មោះបោះសំឡេង ក្រោយពីនាងបានលេចមុខនៅក្នុងកម្មវិធីប្រលងចម្រៀងរបស់ទូរទស្សន៍ហង្សមាស ហើយបើទោះមិនបានជោគជ័យកាន់ពាន និង មិនមានផលិតកម្មច្រៀងក៏ដោយ ក៏តារាវ័យ ១៧ ឆ្នាំរូបនេះ តែងចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ទទួលបានការគាំទ្រគួរសមទៀតផង៕
រូបថត ៖ ហ្វេសប៊ុក