តួស្រីរឿង «Love in the Moonlight» ជាតារាវ័យក្មេង តែចិត្តធំបរិច្ចាគលុយដល់ទៅ ៩ ម៉ឺនដុល្លារជួយមូលនិធិសប្បុរធម៌
បើនិយាយពីអ្នកចូលចិត្តទស្សនាខ្សែរឿងភាគកូរ៉េ «Love in the Moonlight» ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវតួឯកស្រីគឺនាង Kim Yoo Jung ។
ថ្មីៗនេះ តារាសម្តែងស្រីរូបនេះត្រូវបានមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បករកំពុងចាប់អារម្មណ៍រូបនាងយ៉ាងខ្លាំង ក្រោយពីការបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹករបស់នាងទៅកាន់ Green Umbrella Children រហូតដល់ទៅ ១០០ លានវ៉ុន ស្មើនឹងជិត ៩ ម៉ឺនដុល្លារអាមេរិច ។
ក្នុងនោះដែរ Kim Yoo Jung ត្រូវបានក្លាយទៅជាសប្បុរសជនទី ២២៩ ដែលបានដាក់បញ្ជូលទៅក្នុងបញ្ជី Green Noblesse Club ជាបញ្ជីឈ្មោះសប្បុរសជនបរិច្ចាគថវិកាច្រើនជាងគេបំផុត។
មូលនិធិ Green Umbrella Children បានប្រកាសដែរថា Kim Yoo Jung គឺជាតារាស្រីកូរ៉េវ័យក្មេងដំបូងគេ ដែលមានអាយុត្រឹមតែ ២១ ឆ្នាំ បានចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកដល់មូលនិធិនេះ ក្នុងចំណោមតារាកូរ៉េល្បីៗជាច្រើនទៀតដូចជា J-Hope សមាជិក «BTS», Changmin សមាជិក «TVXQ» និង តារាសម្តែង Song Il Guk ៕