ក្រោយពីបានបែកបាក់ជាមួយនឹងអតីតស្វាមីអស់ជាច្រើនឆ្នាំហើយមក តារាចម្រៀង និង សម្តែងរូបស្រស់ ឈិន ចាន់សុធារី ក៏ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកជាច្រើនហើយដែរ ថាអ្នកនាងមិនទាន់បើកបេះដូងទទួលយកអ្នកថ្មីនៅឡើយទេ ។
យ៉ាងណាមិញកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា Somrith Ya Nuth បានប្រកាសក្តែងៗថា អ្នកនាង ឈិន ចាន់សុធារី បានយកស្វាមីរបស់ខ្លួន ស្របពេលដែលនាងមិនទាន់លែងលះគ្នាដាច់។
ក្រោយពីឃើញការបង្ហោះចែករំលែកនូវការលើកឡើងនោះហើយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
យ៉ាងណាមិញ តបនឹងការចោទប្រកាន់នោះ អ្នកនាង ឈិន ចាន់សុធារី ក៏បានបកស្រាយបដិសេធភ្លាមៗវិញថា អ្នកនាងមិនបានយកស្វាមីរបស់ស្ត្រីរូបនោះ ដូចទៅនឹងការចោទនោះទេ ហើយនាង និង បុរសនោះ គឺជាអ្នករាប់អាន ស្គាល់គ្នាក្នុងការរកស៊ីប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ស្វាមីរបស់ស្ត្រីរូបនោះ ក៏បានចេញមុខមកបកស្រាយ និង សូមទោសទៅកាន់ ឈិន ចាន់ធារី ពីរឿងរ៉ាវនោះដែរ ។
រីឯ ចំពោះបញ្ហាក្ដៅគគុកនេះ ស្វាមីរបស់ស្ត្រី ដែលបានចោទប្រកាន់អ្នកនាង ឈិន ចាន់សុធារី បានយកស្វាមីរបស់ខ្លួននោះ បានឆ្លើយតបទៅភរិយាដូច្នេះថា ៖
«សោកស្ដាយយ៉ាងខ្លាំងចំពោះមនុស្សអគតិ នឹងមនុស្សបំពុលក្នុងសង្គម នឹងមនុស្សតែស្ករ មួយចំនួន ដែលខំព្យាយាមបំផ្លាញកិត្តិយសរបស់ខ្ញុំបាទ។
ទី១ ព្រមព្រៀងគ្នាហើយ ថាព្រមបញ្ចប់តាំងពីជាង២ឆ្នាំមុន
ទី២ បានសំណងខ្លះរួចហើយ នឹងទ្រព្យផ្សេងៗទៀតហើយដែរ។
ទី៣ នឹងត្រូវបញ្ចប់ខែក្រោយហើយ
ទី៤ ហើយមិនបានរួមរស់ដំបូលជាមួយគ្នា២ឆ្នាំជាងជិត៣ឆ្នាំហើយ ក្រោយមក
អូសបន្លាយយូរ ព្រោះតែរឿងចែកទ្រព្យនិងរឿងកូនៗនោះទេ មិនមែនចង់មិនដោះស្រាយទេ
ចុះម្ដេចឡើយ មកចង់ចងកម្មចងពារនឹងខ្ញុំទៀត?ហើយខ្ញុំមិនចេះផុសត្រាំម៉ាអីទេកន្លងមកចេះតែផុសការអប់រំប៉ុណ្ណោះ។ចង់ប្រាប់ថាមនុស្សប្រុសមួយចំនួនដែលមិនចង់បានមនុស្សស្រី:
ទី១ មនុស្សកាច កាចមាន២ កាចមួយកាចចំរុងចំរើន កាចមួយទៀត គឺកាចបំផ្លាញតែម្តង។
ទី២ ពូកែខាងជេរ តិះឌៀល ឆ្កែឆ្មា មើលងាយ និងមិនឲ្យតម្លៃប្តី មិនឲ្យតម្លៃខ្លួនឯងសោះ។
ទី៣ មិនចេះផ្អែម មិនចេះនិយាយពីរោះ។
ទី៤ ពូកែខាងផុសរឿងអត់ប្រយោជន៍
ទី៥ ដើរប្រាប់គេឯង អោយគេដឹងលឺ អោយគេអាណិតជួយគាំទ្រ អោយគេជួយឈឺឆ្អាល ទាំងរឿងមិនពិតសោះ ភាគតិចដែលថាត្រូវ។
ទី៦ ខឹងគេម្នាក់ គឺខឹងគេមួយផ្ទះ ផ្អើលពេញភូមិ មិនសូវមានចរិកចេះខ្មាស់គេ មិនស្រលាញ់កិត្តយសគ្រួសារ ដើរហែកហ៊ួរគេអាក្រក់ដើម្បីអោយគេគិតថាខ្លួនឯងល្អ។
ទី៧ មិនចេះរុះរាយ នៅក្នុងសង្គមមិនរាក់ទាក់មនុស្សជុំវិញខ្លួន អត្មានិយម។
ទី៨ ចូលចិត្តនិយាយបំភ្លើសនិង និពន្ធសាច់រឿង។
ទី៩ សូម្បីតែពាក្យហៅប្ដីថា (បង) ក៏មិនដែលហៅផង ខ្វះការគោរព អត់សុជីវធម៍។
ទី១០ បើខឹងឈ្លោះមុខគេមុខឯង គឺបាក់មុខ។សូមសង្ខេបដោយខ្លីប៉ុណ្ណឹង..សូមប្រាប់ថា
ម្យ៉ាងទៀត នឹងត្រូវបញ្ចប់ខែក្រោយហើយរឿងកញ្ចប់ទឹកប្រាក់រៀបចំជូន ចុះហេតុម៉េចមក
បរិហារកេរ៍្តខ្ញុំ នឹងអ្នកនាង សុធារីទៅវិញ?ការបញ្ចប់កិច្ចសន្យាមាត់ជាមួយគ្នារយះពេលជិត៣ឆ្នាំហើយ ខ្ញុំទើបតែបានជួបអ្នកនាង សុធារីរយះពេល១ឆ្នាំចុងក្រោយនេះទេ។គាត់ជាអ្នករងគ្រោះមិនបានដឹងអ្វីទាល់តែសោះមកចោទប្រកាន់គេឯងហើយក៏បានជេរគេផុសបរិហាកេរ្ត៍គាត់មិនពិត។តាមពិតគាត់គឺក៏ជាដៃគូររកសុីជាមួយខ្ញុំទេបើនិយាយពីការរាប់អានគឺការពិតខ្ញុំព្រមទទួលស្គាល់ថាហាក់បីដូចជាសិទ្ធស្នាលមែន តែបើចំពោះថារឿងស្នេហា គឺមើលគាត់ បើគាត់ល្អក៏គិតគូរថ្ងៃអនាគត បើមិនល្អក៏មិនយកព្រោះដើម្បីកុំឲ្យខុសដូចអ្នកមុនទៀត។ ហើយអ្នកដែលមិនដឹងរឿងគឺឈប់តែស្ករទៅ ជាចុងក្រោយខ្ញុំបាទ សុំធ្វើការសុំទោសជាសាធារណៈទៅដល់អ្នកនាង សុធារីដែលមិនធ្លាប់ពាក់ព័ន្ធរវាងខ្ញុំនិងអ្នកជាអតិតបន្តិចសោះ។ ឈប់បានឈប់ទៅអ្នកដែលដើរចាក់គេ ដុកគេឯងឲ្យគ្រួសារគេមានការយល់ច្រលំនិងទំនាស់ជាមួយគ្នា។
សូមអរគុណ»។
ទោះជាយ៉ាងណាក៏ដោយ បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ អ្នកនាង ឈិន សុធារី ដែលបានអូសបន្លាយរហូតមកដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ អ្នកនាងបានបញ្ជាក់ថា នាងនឹងចាត់វិធានការប្តឹងតាមផ្លូវច្បាប់ទៅលើស្ត្រីឈ្មោះ Somrith Ya Nuth ពីបទបរិហាកេរ្តិ៍៕