សោកស្តាយ! តារាចម្រៀង សេម ជួបទុក្ខធំបាត់បង់ជីដូនជាទីគោរពនៅថ្ងៃនេះ
តារាចម្រៀង និង សម្តែង សេម បានបង្ហាញអារម្មណ៍ក្តុកក្តួល និង សោកស្តាយជាខ្លាំង ក្រោយពីលោកយាយជាទីស្រឡាញ់របស់លោកបានលាចាកលោកនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះ ។
ខណៈពេលលោកយាយលាចាកដោយគ្មានថ្ងៃវិលត្រឡប់ ភ្លាមៗតារាចម្រៀង សេម បានបង្ហោះសារខ្លីដែលមានអត្ថន័យថា « ២៨ ១០ ២០២០ សូមឱ្យយាយទៅបានសុខ ចៅលេងបានឃើញមុខយាយទៀតហើយ» ។ ការបាត់បង់លោកយាយជាទីស្រឡាញ់របស់តារាចម្រៀង សេម ក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រផងដែរ ។ តារាចម្រៀងរូបនេះមិនទាន់បញ្ជាក់ថាលោកយាយរបស់លោកទទួលមរណភាពដោយសារជំងឺអ្វី និង មានជន្មាយុប៉ុន្មានឡើយ ។
មិនត្រឹមជាតារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងចង្កោមយុវវ័យប៉ុណ្ណោះទេ សេម ក៏ជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសំឡេងគួរសម ដោយភាគច្រើនលោកលេចមុខនៅក្នុងរឿងភាពយន្តជីវិត ហើយអ្វីដែលកត់សម្គាល់បើទោះមានភរិយា និង មានកូនជាចំណងដៃក៏ពិតមែន តែ សេម នៅតែទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ហ្វេនៗជាខ្លាំង ៕